CamNews

ភាពយន្ត 

Paddington កូនខ្លាឃ្មុំ ថ្មីមួយទៀតហើយ ដែលនឹងក្លាយជាតួឯក ក្នុងរឿងកំប្លែង សើចចុកពោះមួយនេះ (មានវីដេអូ)

កាលពីមុន យើងធ្លាប់បាន ឃើញកូនតុក្កតា ខ្លាឃ្មុំមួយ ដែលមានឈ្មោះថា Ted បានអុកឡុក ពិភពហូលីវូដ ហើយរកប្រាក់ចំណូល បានជាច្រើន តាមរយៈរឿង បែបកំប្លែង ។ ឥលូវនេះមាន កូនខ្លាឃ្មុំ មួយទៀតហើយ ដែលបំរុងនឹង ចូលក្នុងពិភពហូលីវូដ ។



Paddington ត្រូវបានទស្សនិកជន មួយចំនួន ស្គាល់រួចមកហើយ ព្រោះថា កូនខ្លាឃ្មុំមួយនេះក៏ ល្បីពីមុនមក ផងដែរ ។ Paddington លេចមុខជាលើកដំបូង តាំងតែពីឆ្នាំ ១៩៥៨ ឯណោះជា ហើយក៏វិវត្តន៍ ទៅជាកម្មវិធីទូរទស្សន៍ ដល់ចេញជាសៀវភៅ នៃដំណើរផ្សងព្រេងរបស់ កូនខ្លា ឃ្មុំនេះដល់ទៅ ២០ ក្បាលជាង ឯណោះដែលសរសេរដោយ Michael Bond ។

Paddington Version ចាស់និងថ្មី

ឥលូវនេះអ្នក ដឹកនាំរឿង Harry Potter និង Gravity បានលើកយក Paddington មកចូលក្នុង ផ្ទាំងសំពត់ស ខ្នាតធំម្តង ។ នៅក្នុងសាច់រឿងនេះ Paddington មកពី ប៉េរូ ហើយត្រូវបានក្រុម គ្រួសារ លោកនិងលោកស្រី Brown រកឃើញនៅស្ថានីយ៍ រថភ្លើង Paddington ដូចនេះ លោក និងលោកស្រី Brown ក៏ដាក់ឈ្មោះអោយថា Padington Brown ។ ឥលូវនេះ ទស្សនិកជនអាច ចូលទស្សនាវីដេអូ Trailer នៅខាងក្រោមនេះ ដែលនឹងធ្វើអោយ ទស្សនិកជនសើចចុកពោះ ៕


 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail 


Tags: movie paddington hollywood cartoon