CamNews

តារា 

ក្រចកក្លែងក្លាយរបស់ Lady Gaga មានតំលៃដល់ទៅ ៨៥០០ ផោន

ថ្មីៗនេះ ក្រុមការងាររបស់ Lady Gaga ម្នាក់រើសបាន ក្រចកក្លែងក្លាយរបស់ Lady Gaga 
ពេលនាងទៅសំដែងនៅ Dublin ហើយក៏បានដាក់ដេញថ្លៃ ឃើញថាក្រចកក្លែងក្លាយនោះ
ពិតជាមានតំលៃអស្ចារ្យ នឹកស្មានមិនដល់ ។

ក្រចកក្លែងក្លាយនោះ  គឺក្រុមការងាររបស់នាងម្នាក់  រើសបានកំឡុងពេលនាង ទៅសំដែង
Concert នៅទីក្រុង Dublin ប្រទេស Ireland ។ អ្នកដែលរើសបានក្រចកនាងនោះ ប្រាប់ថា
ពីដំបូង គេបានឃើញបំណែកតូចខ្មៅម្យ៉ាង ធ្លាក់មកពីលើឆាក គេក៏គិតថាវា​ជាក្រចកសំរាប់
កេះហ្គីតាប៉ុណ្ណោះ  តែដល់ពេលគេរើសឡើងមក  ឃើញថា  វាជាបំណែកក្រចកក្លែងក្លាយ
របស់ Lady Gaga ដែលជ្រុះពេលនាងសំដែង Concert ។ គេបានដាក់ ដេញថ្លៃក្រចករបស់
នាង ហើយពេលនេះ ក្រចកមួយនោះមានតំលៃ រហូតដល់ ៨៥០០ ផោនហើយ ។



គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកគាំទ្ររបស់ Lady Gaga ហ៊ាន
ចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ដើម្បី Lady Gaga ។ ដូចជាកាលពី ២០១០
សេដ្ឋីរុស្សីម្នាក់ ដែលជាអ្នកគាំទ្រ Lady Gaga នោះ បានចំណាយប្រាក់អស់ ១ លានដុល្លារ
ដើម្បីបានមានមុខ ក្នុងវីដេអូចំរៀង Alejandro និងបានឈរជិតនាង ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: lady gaga star entertainment singer