CamNews

ប្លែកៗ 

ស្រីស្អាតអាក្រាយកាយ អំពាវនាវអ្នកបើកបរ ឱ្យបន្ថយ​ ល្បឿន (មាន​វីដេអូ)

នារីជនជាតិរុស្ស៊ីពីរនាក់ អាក្រាតកាយ និងកាន់ស្លាកសញ្ញាចរាចរ បង្ហាញខ្លួនតាមដងផ្លូវហាយ
វ៉េ ដើម្បីរំឭកដល់អ្នកបើកបរ ឱ្យធ្វើដំណើរក្នុងល្បឿន មិនឱ្យហួសពីការកំណត់របស់ច្បាប់។


យោងតាមទំព័រ Komsomolskaya Pravda នារីពីរនាក់ដែលអាក្រាតកាយ ពាក់វ៉ែនតាខ្មៅនេះ
បាននាំគ្នាកាន់ស្លាកសញ្ញាចរាចរ ៦០ និង ៤០ km/h ហើយលើកបង្ហាញនៅក្បែរផ្លូវជាតិ M7
នៅតំបន់ Nizhny Novgorod នៅពេលឃើញរថយន្ដជិតមកដល់។ ប្រការនេះ ត្រូវបានគេបញ្ជាក់
ថា គឺដើម្បីរំឭកឱ្យម្ចាស់រថយន្ដ បើកបរគោរពតាមច្បាប់ចរាចរដែលបានកំណត់។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល នោះគឺ ពេលពួកនាងបានធ្វើ “បាតុកម្ម” កាលពីថ្ងៃទី ១១សីហានោះ
គេកត់សម្គាល់ឃើញថា ផ្លូវមួយខ្សែនេះ មិនមានករណីគ្រោះថ្នាក់ចរាចរណាមួយ កើតឡើង
នោះទេ បើទោះជានៅទីនេះ ធ្លាប់មានករណីបើកបរខុសច្បាប់ជាច្រើន។


សកម្មភាពខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុម "Autodvjenie" ក្នុងបំណងដើម្បីទាក់ទាញ​ចំណាប់អារម្មណ៍ចំពោះវិសោធនកម្មច្បាប់ចរាចរ នាថ្ងៃទី ១ កញ្ញាខាងមុខ ដោយក្នុងច្បាប់នោះ
ចែងថា អ្នកបើកបរនឹងត្រូវបានពិន័យ ប្រសិនបើកបរលើសពី ២០ km/h ជំនួសឱ្យ ១០ km/h
ដូចមុន។

ទំព័រ RT ដកស្រង់របាយការណ៍របស់នគរបាលចរាចររុស្ស៊ី ឱ្យដឹងថា ក្នុងឆ្នាំ ២០១២ ប្រទេស
នេះ មានករណីគ្រោះថា្នក់ចរាចរ ចំនួន ២០៣,០០០លើក ក្នុងនោះ អ្នកបើកបរ រុស្ស៊ី កាលពីឆ្នាំ
ទៅ បានបំពានច្បាប់ ជាង ៥៩លានលើក ដែលភាគច្រើនគឺការបើកបរហួសល្បឿនកំណត់។


ដោយ ៖ តារា
ប្រភព ៖ Youtube/ RT


 

 


Tags: Naked nude girls drivers speed Russia Autodvjenie Nizhny Novgorod