CamNews

ប្លែកៗ 

បុរសចិនបំបែកឯតទគ្គកម្ម ប្រើធ្មេញលើកកៅអី

កីឡាករម្នាក់មកពីភាគខាងលិចប្រទេសចិនបានត្រូវបញ្ចូលឈ្មោះទៅក្នុងបញ្ជីឯតទគ្គកម្ម
ពិភពលោក Guinness បន្ទាប់ពីបានប្រើធ្មេញលើកកៅអីចំនួន ២៣ បានសម្រេចក្នុងរយៈ
១១វិនាទី។

Li Hongxiao (៣០ឆ្នាំ) បានបំបែកឯតទគ្គកម្មពិភពលោក ១៤កៅអីមុននេះដោយងាយ
ស្រួល។

បើទោះជាកៅអីនិមួយៗមានប្រវែង ៤៥ស.ម និងទំងន់ ៣គ.ក ប៉ុន្ដែការសំដែងនេះហាក់ដូច
ជាមិនមានការលំបាកសម្រាប់បុរសនេះ។

គេបានដឹងថា Li Hongxiao មកពីភូមិ Tianqiao ក្រុង Chongqing ចាប់ផ្ដើមដើរលេងម៉ុងសាយ
ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារតាំងពីអាយុ ៨ឆ្នាំ។

ឆ្នាំ ២០០០ Li Hongxiao ចាប់ផ្ដើមសាកល្បងលើកឧបករណ៍មួយចំនួនដូចជា កំណាត់ដើម
ឬស្សី ជណ្ដើរ ឬកៅអីជាដើម ដោយប្រើធ្មេញរបស់ខ្លួន។


ដើម្បីទទួលបានលទ្ធផលដូចខាងលើ Li Hongxiao បានធ្លាប់បរាជ័យជាច្រើនលើក។ កាល
ពីលើកដំបូង នៅពេលសាកល្បងលើកកៅអីចំនួន ១២ Li Hongxiao ត្រូវដេរចំនួន ១៨ថ្នេរ
ត្រង់បបូរមាត់ខាងក្រោម ដោយសារតែកៅអីទាំងអស់ធ្លាក់មកលើគាត់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Mirror