CamNews

ទស្សនាស្ពានឯតទគ្គកម្មពិភពលោក

តើនៅក្នុងពិភពលោក ស្ពានណាខ្ពស់ជាងគេ? ស្ពានណាវែងជាងគេ? ស្ពានណាចាស់ជាង
គេ? សូមទស្សនាស្ពានឯតទគ្គក​ម្មពិភពលោកខាងក្រោមដែលជ្រើសរើសដោយទំព័រ The
Daily Telegraph ៖


ស្ពាន Si Du ខាងជើង ឬហៅថា Siduhe ដែលឆ្លងកាត់ជ្រលងភ្នំដ៏ជ្រៅមួយនៅក្បែរទន្លេតំបន់
Yesanguan ក្នុងស្រុក Badong ខេត្ត Hubei នៃប្រទេសចិន ជាស្ពានមួយត្រូវបានគេចាត់ទុកថា
ជាស្ពានខ្ពស់បំផុតក្នុងពិភពលោក ជាមួយនឹងកំពស់ ៤៩៦ម៉ែត្រ និងមានប្រវែងដល់ទៅ ៩០០
ម៉ែត្រ។


ស្ពាន Baluarte ថ្មីនេះត្រូវបានគេស្គាល់ថា ជាស្ពានខ្សែកាបខ្ពស់ជាងគេក្នុងពិភពលោក។ ស្ពាន
នេះតភ្ជាប់ពីរដ្ឋ Sinaloa ជាមួយ Durango និង Mazatlan នៅភាគខាងជើង Mexico ។ Baluarte
មានប្រវែង ១.១២ម៉ែត្រ ត្រូវបានសាងសង់នៅកំពស់ ៤០០ម៉ែត្រ។


ស្ពាន Mexico ឆ្លងកាត់ទន្លេ Arkansas នៅក្បែរទីក្រុង Canon, Colorado នៃសហរដ្ឋអាមេរិក។
ស្ពាននេះបានទទួលនាមថា​ ជាស្ពានខ្ពស់បំផុតក្នុងលោកចាប់តាំងពីឆ្នាំ ១៩២៩ រហូតដល់ឆ្នាំ
២០០៣ ជាមួយនឹងកំពស់ ២៩១ម៉ែត្រ និងប្រវែង ២៨៥ម៉ែត្រ។


ស្ពាន Millau របស់បារាំង ក៏ធ្លាប់មានឈ្មោះជាស្ពានខ្ពស់បំផុតក្នុងលោក ដោយសារតែប្រព័ន្ធ
ខ្សែកាបដែលមានកំពស់ ៣៣៧ម៉ែត្រ ឆ្លងកាត់ជ្រលងភ្នំ និងទន្លេ Tarn នៅក្បែរតំបន់ Millau។
ស្ពាននេះត្រូវបានរចនាឡើងដោយស្ថាបត្យករ ជនជាតិអង់គ្លេស លោក Lord Norman Foster
ដោយត្រូវចំណាយ ២៧២ លានផោនដែលជាជំនួយរបស់ឯកជន ១០០%។ ប្រធានាធិបតិ
បារាំងលោក Jacques Chirac ធា្លប់បានថ្លែងថា វាគឺជា "វិធីចម្លែកសម្រាប់តុល្យភាព"។


ចិន បានក្លាយជាប្រទេសដែលមានស្ពានឆ្លងសមុទ្រវែងជាងគេបំផុតក្នុងពិភពលោក ដោយ
មានប្រវែង ៤២គីឡូម៉ែត្រ។ ស្ពានដែលមានរាងដូចអក្សរ Y នេះ ភ្ជាប់ Qingdao ជាមួយនិង
បណ្ដាកោះនៅក្បែរនោះ រួមនិងតំបន់ឧស្សហកម្ម Huangdao ។ ស្ពាននេះត្រូវបានសាងសង់
ក្នុងរយៈពេល ៤ឆ្នាំ និងត្រូវចំណាយថវិកា ១,៥ ពាន់លានដុល្លារ (១.៥0០.000.000)។


ស្ពានវែងជាងគេទី ៧ ក្នុងពិភពលោក គឺជាស្ពានឆ្លងកាត់បឹង Pontchartrain Causeway ភាគ
ខាងត្បូង Louisiana អាមេរិក ជាមួយនឹងប្រវែង ៣៨គីឡូម៉ែត្រ។


ស្ពានវែងជាងគេបំផុតនៅពាក់កណ្ដាលភូគោលខាងត្បូងគឺស្ពាន Rio-Niter�i ដែលភ្ជាប់ពីទី
ក្រុង Rio de Janeiro និង Niter�i របស់ Brazil ដោយមានប្រវែង ១៣.២៩០ម៉ែត្រ។


ស្ពានវែងបំផុតប្រចាំអ៊ឺរ៉ុបគឺស្ពាន Vasco da Gama ដែលមានប្រវែង ១៧,២គីឡូម៉ែត្រ ឆ្លងកាត់
ទន្លេ Tagus ក្បែរ Lisbon ប្រទេស Portugal ។ នេះក៏ជាស្ពានវែងជាងគេលំដាប់ទី ៩ក្នុងពិភព
លោក។


ស្ពានយោលទោលវែងបំផុតនៅប្រទេសអង់គ្លេសគឺស្ពាន Humber Estuary ត្រូវបានសាងសង់
រួចរាល់កាលពីឆ្នាំ ១៩៨១ ដោយមានប្រវែង ១.៤១០ម៉ែត្រ។ នៅក្នុងអំឡុងពេលដែលទើប
ត្រូវបានសម្ពោធដំណើរការ វាត្រូវបានគេចាត់ទុកថាជាស្ពានវែងបំផុតក្នុងលោក។


ស្ពានវែងបំផុតប្រចាំអង់គ្លេសនាពេលបច្ចុប្បន្នគឺស្ពាន Second Severn Crossing ជាមួយនឹង
ប្រវែង ៥.១២០ម៉ែត្រ ភ្ជាប់ពីប្រទេសអង់គ្លេសទៅស្រុកកំណើត Wales ដែលត្រូវបានសម្ពោធ
ដាក់អោយដំណើរការកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៩៦ ។


ស្ពាន Suton ឆ្លងកាត់ទន្លេ Yangtze គឺជាស្ពានខ្សែកាបវែងបំផុតក្នុងលោក ជាមួយនឹងប្រវែង
១.០៨៨ម៉ែត្រ។


ស្ពានចាស់បំផុតក្នុងលោក គឺជាស្ពាន Pons Fabricius ឬហៅថា Ponte dei Quattro Capi
នៅក្រុង Rome ប្រទេស អ៊ីតាលី។ ស្ពាននេះត្រូវបានសាងសង់ឡើងចាប់ពីឆ្នាំ ៦២មុនគ្រឹះ
សករាជ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Telegraph

Tags: tourrecordguinnessbridge