ដូចដែលទស្សនិកជន បានដឹងតាមរយៈ អត្ថបទព័ត៌មានរបស់ Camnews ហើយថា តារាចំរៀង
ស្រី Lady Gaga កំពុងតែត្រៀមរៀបចំចេញ Album ថ្មី ។ ស្របពេលជាមួយ Katy Perry ក៏បាន
និងកំពុង រៀបចំការចេញ Album ថ្មីដូចគ្នាផងដែរ ។ ថ្ងៃនេះ Lady Gaga និង Katy Perry ក៏បាន
បញ្ចេញបទថ្មី ក្នុងថ្ងៃតែមួយទៀត នេះពិតជាសង្គ្រាមត្រជាក់ របស់តារាស្រីទាំង ២ នេះមែន ។
យោងទៅតាមការប្រកាសរបស់ Lady Gaga បានអោយដឹងថាបទ Applause នេះនឹងចេញជា
ផ្លូវការនៅថ្ងៃទី ១៩ សីហា ឯណោះ ។ តែដោយថ្មីៗនេះ មានជនខិលខូចមួយចំនួន ព្យាយាមធ្វើ
វាយប្រហារនាង ដោយការ Hack ហើយក៏លួចបានបទថ្មី Applause នេះយកទៅផ្សព្វផ្សាយ ។
Lady Gaga គ្មានជំរើសក៏ចេញបទថ្មីនេះ នៅថ្ងៃនេះតែម្តង ។ តែមតិមួយចំនួននិយាយថា Lady
Gaga មិនចង់ចាញ់ Katy Perry ដែលបានចេញបទថ្មី មុននាងទើបនាង បញ្ចេញបទថ្មីនេះ ក្រោយ
ពេល Katy Perry ចេញបទ Roar ប៉ុន្មានម៉ោងក្រោយមក ។
Lady Gaga ក៏បាននិយាយទៅកាន់ Katy Perry នៅក្នុងបណ្តាញសង្គម Twitter ផងដែរ ដោយសួរ
ថា ហេតុអ្វីក៏មិនចាំចេញបទថ្មីនេះ នៅថ្ងៃសៅរ៍ទៅ ព្រោះវាជាពេលសំរាកកាយ ដោយមានពាក្យ
លាយឡំនិងចំណងជើង Roar ផងដែរ ។ ចំណែក Katy Perry ក៏បានតបទៅវិញថា សប្តាហ៍នេះ
ពិតជាអស្ចារ្យណាស់ អញ្ចឹងយើងលើកដៃទៅលើ ហើយទះដៃ(Applause) ។ Katy Perry ដែល
ជាតារាចំរៀងសិចស៊ីមកពីរដ្ឋ Carlifornia បានបាត់មុខជាយូរមកហើយ ក្នុងពិភពចំរៀង ថ្ងៃនេះនាង
ក៏បានត្រឡប់មកវិញជាមួយនិង បទថ្មី Roar ផងដែរ ៕
ដោយ ៖ លីលី
ប្រភព ៖ youtube,k14