CamNews

រថយន្ត 

ធ្លាយរូបរថយន្ដ Lexus ES 250

រូបភាពពិតដំបូងរបស់ Toyota Lexus ES 250 ទើបត្រូវបានប្រកាសបង្ហាញមុនពេលតាំង
ពិព័រណ៍ Beijing និង តាំងពិព័រណ New York ដែលនឹងប្រព្រឹត្តឡើងនៅខែមេសាខាងមុខ
នេះ។​


តាមគម្រោង ម៉ូដែលរថយន្តថ្មីទាំងស្រុងនេះ នឹងត្រូវបានបង្ហាញក្នុងពិព័រណ៍យានយន្តមួយ
ដែលមានទ្រង់ទ្រាយធំជាងគេលើពិភពលោក នោះគឺពិព័រណ៍យានយន្តនៅ​ Beijing និង
New York នៅខែមេសាខាងមុខនេះ។ ថ្មីៗនេះ គេក៏បានឃើញរថយន្តចំនួន ២គ្រឿង គឺ
Lexus ES 250 ពណ៌.ស និងពណ៌ក្រហម នៅកំពង់ផែរនៃប្រទេសចិន មុនពេលដឹកទៅដេប៉ូ
របស់ Toyota រង់ចាំថ្ងៃបើកតាំងពិព័រណ៍។

Lexus បានរៀបចំផែនការ ដើម្បីចូល "ប្រយុទ្ធ" ក្នុងទីផ្សារប្រទេសចិន នៅឆ្នាំ២០១២នេះ
ដែល ហើយតាមគម្រោង គេនឹងលក់ចេញប្រហែល ៨៨.០០០គ្រឿង។ ម៉ូដែលនេះត្រូវ
បំពាក់ដោយម៉ាស៊ីន 2AR-FE 2.5 4 Cylinder ពី Toyota Camry ដែលមានកម្លាំង ១៨០សេះ។

តាមការគ្រោងដំបូង តំលៃរបស់ម៉ូដែលនេះ នៅទីផ្សារចិនគឺប្រហែល 62.000 USD៕


ដោយ៖ មិនា
ប្រភព៖ Autovina