CamNews

តារា 

វ៉ាង ស្រីណូឧបត្ថម្ភ ក្តាមឈូស ៣ដល់សពជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរនៅកំពង់ចាម

ភ្នំពេញ៖ ជាការឆ្លើយតបពីមជ្ឈដ្ឋាន បងប្អូនប្រជាពលរដ្ឋ ដែលបានប្រកាសអំពាវនាវ តាមរយៈ
គេហទំព័រសង្គម Facebook ឲ្យជួយចូលជាបច្ច័យ ជួយដល់ជនរងគ្រោះ ដែលបានជួបគ្រោះថ្នាក់
ចរាចរណ៍ នៅលើស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៣
បណ្ដាលឲ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ចំនួន៣នាក់នៅនឹងកន្លែង ស្រាប់តែ កញ្ញា វ៉ាង ស្រី
ណូ ដែលគេស្គាល់ថា ជាតារាសម្តែងដ៏សិចស៊ី ចាយរាងមិនខ្លាច ការរិះគន់ពីទស្សនិកជននោះ
ចេញមុខឧបត្ថម្ភ ជាក្តាមឈូស ចំនួន ៣ ដល់គ្រួសារសព ដែលកំពុង តែជួបទុក្ខលំបាក ក្នុងហេតុ
ការណ៍នោះ ដើម្បីដាក់សាកសពជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី។

ជាមួយនឹងចិត្តសប្បុរស នៃការលេចមុខស្ងាត់ៗ មកឧបត្ថម្ភជាក្តាមឈូស ដល់ជនរងគ្រោះ បែប
នេះបានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកសិល្បៈ ជាច្រើនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈពេល
ដែលនាងស្ទើរតែ បាត់មុខទាំងស្រុងពីពិភពសិល្បៈ ដើម្បីទៅគ្រប់គ្រង ហាងម្ហូបបារាំង និងហាង
កែសម្ផស្សផាត់មុខធ្វើសក់ របស់នាងទៅហើយ។

ភាពភ្ញាក់ផ្អើលពេលឮថា វ៉ាង ស្រីណូ ឧបត្ថម្ភ ជាក្ដាមឈូស ដល់សពជនរងគ្រោះ ក្នុងហេតុការ
ចរាចរខាងលើនេះ គឺគេនឹកឃើញដល់ ពាក្យចាស់បុរាណ តែនិយាយតៗគ្នាថា អ្នកដែលមានសុទ្ធា
ជ្រះថ្លា ឧបត្ថម្ភ ជាក្ដាមឈូសដល់ សពស្លាប់តៃហោង ស្លាប់អនាថា និងអ្នកស្លាប់មានជីវភាពទីទ័ល
ក្រ បុគ្គលម្នាក់នោះ នឹងទទួលមាននូវ មហាកុសលផលបុណ្យ យ៉ាងធំធេង រកស៊ីទទួលទានមាន
បាន ហើយវិញ្ញាណអ្នកដែលស្លាប់ទាំងនោះ នឹងតាមជួយបី បាច់ថែរក្សា ដល់ជនដែលមានចិត្ត
សប្បុរសធម៌នោះទៀតផង។

ទោះជាយ៉ាងណា នេះជាទឹកចិត្តសប្បុរសមួយដ៏ពិសេសរបស់តារាសម្តែងសិចស៊ី វ៉ាង ស្រីណូ ដែល
នាងមិនអាច ឱបនៃឈមើលនឹងភ្នែក ជាមួយនឹងភាពទីទ័លក្រ របស់ជនរងគ្រោះ បាននោះទេ ។
យ៉ាងណាមិញ ការអំពាវនាវពីមជ្ឈដ្ឋាន អ្នកចូលចិត្តលេងសង្គមហ្វេសប៊ុក មួយនេះ ឃើញថា មាន
ប្រជាពលរដ្ឋ មិត្តយុវវ័យជាច្រើនបាននាំគ្នា ចូលជាបច្ច័យតាមលទ្ធភាព ដែលខ្លួនមាន និងគ្រោងធ្វើ
ដំណើរ ទៅនិមន្តព្រះសង្ឃទៅសូត្រមន្ត ប្រោសព្រំ រំដោះគ្រោះ នៅកន្លែងគ្រោះថ្នាក់ នោះទៀតផង៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: vang sreyno entertainment khmer star