CamNews

ភាពយន្ត 

ឈុតជាច្រើនក្នុងរឿង"ថាងចេង"ថ្មីត្រូវរិះគន់ថាខ្ទើយ

ដោយយកការកំប្លែង និងវិធីថ្មីជាសំខាន់សម្រាប់ខ្សែភាពយន្ដ រឿង"ថាងចេងទៅចម្លងធម៌"
ដែលជាខ្សែភាពយន្ដសេរីថ្មីបំផុតរបស់អ្នកដឹកនាំរឿង Zhang Jizhong កំពុងត្រូវបានរិះគន់
យ៉ាងខ្លាំង ដោយសារតែមានឈុតឆាកខ្ទើយជាច្រើនត្រូវបានបង្កើតឡើងក្នុងខ្សែភាពយន្ដ
នេះ។

ខ្សែភាពយន្ដសេរីថ្មីនៃរឿង "ថាងចេង" ដែលត្រូវបានបង្កើតឡើងដោយលោក Zhang Jizhong
អ្នកដឹកនាំរឿង និងជាផលិតករផងនោះ បានចាប់បញ្ចាំងអស់មួយរយៈពេលមកនេះត្រូវបាន
គេរិះគន់ជាបន្ដបន្ទាប់ ព្រោះតែមានឈុតឆាកខ្លះមិនសមហេតុផល សំដីមិនពិរោះ ការបង្កើត
រូបភាពយកតាម Hollywood និងយុទ្ធសិល្បអន់ រួមជាមួយនិងខ្លឹមសារដែលមានទំនោរ
ទៅរក "សិច" ឬ ការ"ស្រើបស្រាល"។

អ្នកដឹកនាំរឿង Zhang Jizhong កំពុងឈឺក្បាលដោយសារ "ថាងចេង" ត្រូវគេរិះគន់

សាធារណជន និងក្រុមអ្នកកាសែតនៅប្រទេសចិន កំពុងបន្ដធ្វើការរិះគន់កាន់តែខ្លាំងឡើងៗ
ចំពោះការខុសឆ្គងរបស់ផលិតករខាងលើ ដែលបានកែប្រែ បន្ថែមបន្ថយសាច់រឿងជ្រុលហួស
និងមិនសមហេតុផលក្នុងបំណងទាក់ទាញទស្សនិកជន។

"ថាងចេង"ឆ្នាំ ២០១១ ត្រូវបានប្ដូរផ្លាស់

ទស្សនិកជនបាននិយាយថា ខ្សែភាពយន្ដនេះមានភាពទោរទន់ទៅរក " ភាពខ្ទើយ" ដោយ
មានឈុតឆាកស្និទ្ធស្នាលជាច្រើនរវាងតួអង្គបុរស និងបុរស ឬតួអង្គស្រី និងស្រីដូចគ្នា បែប
នេះបានធ្វើអោយចរិតដើមរបស់តួអង្គត្រូវផ្លាស់ប្ដូរ ជាពិសេសគឺឈុត សុនអ៊ូខុងពិត និងសុន
អ៊ូខុងក្លែងក្លាយ ថើបមាត់គ្នាដូចជាគូស្នេហាក្នុងសម័យទំនើប។

សុនអ៊ូខុងពិត និងសុនអ៊ូខុងក្លែងក្លាយ ថើបមាត់គ្នា

ជាងនេះទៅទៀត វិធីច្នៃសាច់រឿងរបស់អ្នកនិពន្ធនៃសេរីថ្មីនេះ បានកែប្រែទំនាក់ទំនងនៃគ្រូ
និងសិស្ស(ថាងចេង និង សុនអ៊ូខុង)អោយទៅជាប្ដី និងប្រពន្ធ។

បកស្រាយចំពោះប្រការនេះ អ្នកនិពន្ធត្រកូនកៅបានយល់ថា ខ្លួននៅតែរក្សាអោយទំនាក់
ទំនងរវាងសុនអ៊ូខុង និងថាងចេងនៅតែជាគ្រូ និងសិស្ស គ្រាន់តែបន្ថែមបន្ថយខ្លះៗដើម្បី
ធ្វើអោយមានភាពប្លែកភ្នែកប៉ុណ្ណោះ។ អ្នកនិពន្ធរូបនេះគិតថា ប្រពន្ធ(ថាងចេង) មានចរិត
ស្លូបូត និងទន់ភ្លន់ តែងតែជួយក្រើនរំឮកស្វាមី(សុនអ៊ូខុង)អោយមានភាពស្ងប់រំងាប់ដើម្បី
គេចពីបញ្ហា។

គ្រូ និងសិស្សក្លាយជា "ប្ដី ប្រពន្ធ"


......និងជាមនុស្សខ្ទើយ

ប៉ុន្ដែ នៅចំពោះការដោះសាររបស់អ្នកនិពន្ធនេះ សាធារណជនកំពុងមានការខឹងសម្បារ
យ៉ាងខ្លាំងចំពោះការកែប្រែក្នុងសាច់រឿង។ ពួកគេយល់ថា អ្នកនិពន្ធនេះបានព្យាយាម
ជាន់ឈ្លីសិលធម៌ តម្លៃនៃសិល្បៈ និងតួអង្គដើម ដោយថ្លែងថាអ្នកនិពន្ធនេះគិតតែពីការ
រកប្រាក់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ S&C

Tags: starchina filmjourney to the west