CamNews

តន្រ្តី 

SNSD បញ្ចេញខ្លីប All my love for you

អ្នកប្រហែលជាមិនទាន់បានឃើញថាក្រុម SNSD គួរអោយស្រឡាញ់ និងមានលក្ខណៈ
ទន់ភ្លន់ជានារីភេទដូច្នេះនោះទេ។

ថ្មីនេះ ក្រុម SNSD បានបញ្ចេញខ្លីប របស់ All my love for you ។ នេះគឺជាចម្រៀងមួយ
បទដែលស្ថិតក្នុងថាសចម្រៀងជាភាសាជប៉ុន ដែលក្រុមនេះបានត្រៀមនឹងបញ្ចេញនៅ
ពេលខាងមុខ។

នៅតែល្បីឈ្មោះថាជាក្រុមមួយក្នុងចំណោមក្រុមចម្រៀងស្រី ដែលគួរអោយស្រឡាញ់
បំផុតនៅកូរ៉េខាងត្បូង ប៉ុន្ដែ ជាមួយនឹង All my love for you រួមនឹងសកម្មភាពទន់ភ្លន់
របស់ក្រុមតារាចម្រៀងស្រី ក្រុម SNSD ក្នុងខ្លីបនេះ ហាក់ដូចជាប្រកបដោយភាពទាក់
ទាញ និងមានភាពជានារីភេទ ជាងពេលណាៗទាំងអស់។

ថាសចម្រៀងនេះ របស់ SNSD នឹងត្រូវបានបញ្ចេញនៅថ្ងៃទី ២៦កញ្ញាខាងមុខ។

សូមទស្សនា All my love របស់ SNSD

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: SNSD release clip star All my love for you