CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងច័ន្ទទី២៧ខែកុម្ភះឆ្នំា២០១២


ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងថៃ្ងនេះលោកអ្នកដែលមានបំនងធើ្វដំនើរ
កំសាន្តទៅផ្លូវឆ្ងាយប្រាកដជាមានបញ្ហាជាយថាហេតុ។ដូច្នេះលោកអ្នក
មិនត្រូវប្រថុយប្រថានពេកនោះទេ។ចំនែកឯរឿងស្នេហាវិញត្រូវចេះ
យោគយល់ចិត្តគ្នាទៅវិញទៅមក។
ឆ្លូវ
រាសីថៃ្ងនេះល្អជាបង្គួរ ការបណ្តាក់ទុនរកស៊ីហាក់ដូចជាមានភាពល្អប្រសើរ។
បើអ្នកជាមន្រ្តីរាជការវិញ ប្រាកដជាទទួលបានដំណែងធំជាក់ជាមិនខាន។
បញ្ហាក្នុងរង្វង់គ្រួសារទទួលបានភាពសប្បាយរីករាយ។
ខាល
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកមិនត្រូវបោះសំដី កោងកាចទៅកាន់មនុស្សដែលនៅជុំវិញលោកអ្នកឡើយព្រោះវា
អាចអោយមានបញ្ហា និង ចំរូងចំរាស់ ឈានទៅដល់បាត់បង់ទ្រព្យសម្បត្តិផងដែរ។
ចំនែកបញ្ហាស្នេហាវិញ ត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមក។
ថោះ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ចំនូលដើមទន់នៃការរកស៊ីមានភាព
រីកចំរើនទៅមុខ។ថៃ្ងនេះលោកអ្នកត្រូវមានភាពជាម្ចាស់ការដើម្បី
ឈានរកភាពជោគជ័យដោយខ្លូន ឯងទោះបីជាគ្មានទំនុកចិត្តក៏
ត្រូវធើ្វវាដោយខ្លូនឯងទើបប្រសើរ។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកត្រូវតែមានគំនិតគិតអោយបាន
ខ្ពស់និងរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។ លោកអ្នកដែល
មានគំនិតលោភលន់ អាចមានមនុស្សតាមទាន់ជាន់កែង រហូតដល់
បាត់បង់កេរ្តិ៏ឈ្មោះផងដែរ។ លោកអ្នកគួរតែប្រកាន់តែអំពើល្អ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត គូរស្នេហាថី្មថ្មោងអាចនឹងទទួលបានដំនឹងល្អ
និងមានពូជពង្សតត្រកូលទៅជំនាន់ក្រោយផងដែរ។ ថៃ្ងនេះជាថៃ្ងល្អ លោកអ្នក
ក៏អាចបើកហាងថី្ម រឺផ្លាស់ប្តូរការងារបានយ៉ាងល្អប្រសើរ។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង មិនថាលោកអ្នកព្យាយាមធើ្វអី្វអោយល្អ
នោះទេ ប៉ុន្តែលោកអ្នកកំពុងតែត្រូវបានគេមើលក្នុងផ្លូវអាក្រក់ទំាងអស់។
ចំនែកឯរឿងស្នេហាអាចមានរឿងឈ្លោះប្រកែកគ្នា ព្រោះដោយសារតែ
មិនយោគយល់គ្នា។
មមែ
រាសីថៃ្ងនេះល្អជាបង្គួរ ថៃ្ងនេះបើលោកអ្នកសំរេចចិត្តធើ្វដំនើរ ទៅណាមកណា
នឹងអាចទទួលបានផលចំនេញបានច្រើន។ សំរាប់លោកអ្នកដែលប្រកបរបរ
ជាអ្នកធើ្វការក្នុងស្ថាប័នវិញ ក៏អាចទទួលបានការកោតសសើរ និងតំឡើងឋានៈ
ពីចៅហ្វាយនាយផងដែរ។
វក
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការបែកបាក់សាមគី្នបានបណ្តាលអោយ
លោកអ្នក កំពុងតែជូបបញ្ហាលំបាក យ៉ាងខ្លំាង ព្រោះតែលោកអ្នកបាត់បង់
មនុស្សដែលចំាតែជូយលោកអ្នកពីលើកមុនៗ។ ដូច្នេះចូលរផ្សះផ្សាគ្នា
ទើបអី្វៗប្រសើឡើង។ បញ្ហាស្នេហាចូលធើ្វចិត្តអោយធ្ងន់។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង សេចកី្តប្រាថ្នាដែលលោកអ្នកបានប៉ងនោះ
និងគិតថានឹងអាចសំរេចក្នុងថៃ្ងនេះប៉ុន្តែវាបានត្រឹមតែធើ្វអោយលោកអ្នក
ខកបំនងទៅវិញនោះទេ។ ថៃ្ងនេះលោកអ្នកអាចបាក់ទឹកចិត្ត រហូតដល់មិន
អាចធើ្វអី្វបាន។
ចរ
រាសីថ្ងៃនេះល្អជាបង្គួរ ថៃ្ងនេះលោកអ្នកហាក់បីដូចជាមានអារម្មណ៏ថា
សប្បាយរីករាយ និងមិនសូវខ្វល់ខ្វាយដូចពេលមុនៗឡើយ ព្រោះតែមាន
មនុស្សនៅជិតលោកអ្នក នំាតែភាពសប្បាយរីករាយមកកាន់លោកអ្នក។
ចំនែកឯរឿងស្នេហាវិញ មានភាពសិទ្ធស្នាល។
កុរ
រាសីថ្ងៃនេះល្អជាមធ្យម រាល់កិច្ចការជំនួញជូញដូរ មានលក្ខណៈប្រសើរជា
ធម្មតា ប៉ុន្តែវាពុំបានផ្តល់ជាលាភជ័យច្រើនពេកនោះទេ។ សំរាប់គូរស្វាមី
ភរិយាថី្មថ្មោង អាចទទួលបានដំនឹងល្អ។