បុរសម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានសន្លប់ ស្រាប់តែចេះនិយាយភាសា
ស៊ុយអ៊ែត យ៉ាងស្ទាត់ជំនាញ។
លោក Michael Boatwright ត្រូវបានគេប្រទះឃើញស្ថិតនៅក្នុងស្ថានភាពសន្លប់ នៅក្នុងបន្ទប់
សណ្ឋាគារមួយ កាលពីថ្ងៃទី២៨កុម្ភៈ។ Michael Boatwright ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យs
នៅក្រុង Palm Springs នៃរដ្ឋ California ដើម្បីសង្គ្រោះបន្ទាន់។
ក្រោយការព្យាបាលមួយរយៈ ពេលដឹងខ្លួនឡើងវិញ Michael Boatwright មិនបានចងចាំអ្វី
ទាំងអស់អំពីខ្សែជីវិតរបស់ខ្លួន ហើយនៅពេលត្រូវគេសួរឈ្មោះ លោកតែងឆ្លើយថា ឈ្មោះ
“Johan Ek” ។ ប័ណ្ណបើកបររថយន្ដរបស់គាត់ បញ្ជាក់ថា គាត់កើតនៅក្នុងរដ្ឋ Florida អាមេរិក
ប៉ុន្ដែ ក្រោយពីបានដឹងខ្លួន នៅលើគ្រែក្នុងមន្ទីរពេទ្យ នៅតំបន់ Palm Springs រដ្ឋ California អ្វី
ដែលគាត់អាចនិយាយ គឺសុទ្ធតែជាភាសាស៊ុយអ៊ែត។
ក្រុមគ្រូពេទ្យបានពិនិត្យ និងរកឃើញថា បុរសនេះកំពុងបាត់បង់ការចងចាំបណ្ដោះអាសន្ន។
បណ្ដាមនុស្សដែលបានកើតជម្ងឺនេះ គឺមិនអាចចងចាំអ្វីនោះទេ ហើយក៏មិនមានកើតឡើងនូវ
ការចងចាំថ្មីនោះដែរ។
ឯកសារមួយរបស់ Boatwright នៅលើអ៊ីនធើរណិត បានបង្ហាញថា លោក Boatwright ធ្លាប់
រៀន និងរស់នៅក្នុងប្រទេសស៊ុយអ៊ែត។ Boatwright បានបញ្ចប់បរិញ្ញាបត្រ នៅ Michigan និង
ថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យ Stockholm ប្រទេសស៊ុយអ៊ែត។ នេះអាចជាមូលហេតុ
ដែលលោក Boatwright អាចប្រើប្រាស់ភាសាស៊ុយអ៊ែត បានយ៉ាងស្ទាត់ជំនាញ។
ដោយចេះតែនិយាយភាសាស៊ុយអ៊ែត និងមិនអាចនិយាយភាសាអង់គ្លេសដូចមុន Boatwright
ក៏បានទៅកាន់ប្រទេស ស៊ុយអ៊ែត ដើម្បីបង្កើតជីវិតថ្មីរបស់។
រឿងចម្លែករបស់ Boatwright មិនមែនជាករណីទីមួយនោះទេ កាលពីខែធ្នូ ឆ្នាំទៅ លោក Alun
Morgan អាយុ ៨១ឆ្នាំ ក៏ធ្លាប់សន្លប់ ហើយពេលដឹងខ្លួនក៏ភ្លេចភាសាអង់គ្លេសគ្មានសល់ ជំនួស
មកវិញ លោកចេះតែនិយាយភាសា Gaelic ដែលលោកមិនធ្លាប់បានរៀនទល់តែសោះ។
ដោយ ៖ តារា
ប្រភព ៖ CNN/EVA