CamNews

តន្រ្តី 

អាល់ប៊ុមថ្មី "Alive" របស់ Big Bang ត្រូវបានកក់ទុកមុនជាង ២៦០០០០ បន្ទះ


មិនត្រឹមតែបទចម្រៀងដែលមានចំណងជើងថា Blue របស់ Big Bang នោះទេដែលទទួល
បានការគាំទ្រជាង៨លានសម្លេងនៅលើYoutube។ ប៉ុន្តែ Big Bang ក៏ទទួលបានការគាំទ្រ
លើអាល់ប៊ុមថ្មីរបស់ពួកគេដែលមានចំណងជើងថា "Alive" ដោយបានទទួលការបញ្ញាកក់
ទុកមុនប្រមាណជាង ២៦០០០០ បន្ទះ។

Big Bang បានរង់ចាំជាយូរណាស់មកហើយចំពោះការចេញនូវអាល់ប៊ុមទី៥របស់ពួកគេ បើតាមភ្នាក់ងាររបស់ផលិតកម្ម YG Entertainment បានប្រាប់ថាបើគិតមកដល់ថ្ងៃទី២៧ខែ
កុម្ភះនេះមានការបញ្ជាកក់ទុកមុនចំនួន ២៤០០០០ បន្ទះនិងរួមជាមួយប្រមាណ ២០០០០
បន្ទះទៀតត្រូវបានបញ្ជាទិញពីក្រៅប្រទេស សរុបមកប្រមាណជា២៦០០០០ បន្ទះ។

មិនត្រឹមតែអាល់ប៊ុមថ្មីរបស់គេទេដែលទទួលប្រជាប្រិយភាព ក្រុមទាំងមូលក៏ត្រូវបានគេ
អញ្ជើញជាតារាកេត្តិយសក្នុងកម្មវិធីជាច្រើនផងដែរដូចជា SBS "Healing Camp", "Running
Man", "Strong Heart" និង "Infinite Challenge" ជាដើម។ បើតាមភ្នាក់ងាររបស់ផលិតកម្ម
YG Entertainment បានប្រាប់អោយដឹងថាក្នុងអាល់ប៊ុមថ្មីរបស់ Big Bang នឹងមានបទចម្រៀង
ថ្មីៗចំនួន៦បទ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop

Tags: big bangyg entertainment