(កូរ៉េ)៖ ផលិតកម្ម YG Entertainment បានលុបចោលការបង្ហោះសារ នៅលើគេហទំព័ររបស់ខ្លួន ដែលប្រកាសពីការរំសាយក្រុម 2NE1 និងការប្រកាសថា Nam Tae Hyun កំពុងតែចាកចេញពីក្រុមតារាចម្រៀង WINNER ផងដែរ។
ការប្រកាសផ្ទួនៗនេះធ្វើឲ្យ K-pop និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំងណាស់ តែក្រោយពីបង្ហោះសារបានប៉ុន្មាន ថ្ងៃក៏ត្រូវបាន YG Entertainment លុបចោលវិញ។ រីឯ Nam Tae Hyun ក៏បានលុបចោល ការបង្ហោះរបស់ខ្លួនចោលដែរ ហើយ YG Entertainment ក៏បានរៀបចំទំព័រហ្វេសប៊ុក WINNER ជាផ្លូវការជាមួយនឹងរូបភាព សមាជិកក្រុមដែលគេមិនឃើញ រូបរបស់ Nam Tae Hyun ទៀតឡើយ។
Nam Tae Hyun លែងជាសមាជិកក្រុម WINNER ទៀត ក៏ដោយសារតែគេគិតថា តារាប្រុសរូបនេះ កំពុងមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរពិបាកនឹងព្យាបាលឆាប់ជា ដូច្នេះខាងផលិតកម្ម បានសម្រេចបញ្ចប់កុងត្រា ជាមួយគេ កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង