ថ្មីៗនេះ Webstieមួយរបស់ Singapore បានអាប់ឡូតឡើងនូវរូបភាពនិង Clipមួយស្តីពី
មុខម្ហូបចម្លែក រន្ធត់មកពីប្រទេសជប៉ុនគឺ ម្ហូបកង្កែបរស់។ មុខម្ហូបនេះ មានបំរើសេវានៅ
ហាងមួយនៅទីក្រុងTokyo។ អ្នកបរិភោគគឺគ្រាន់ជ្រើសរើសសត្វកង្កែបធំមួយ និងកាំបិត
មួយរួចហើយ ញ៉ាំសាច់និងស្បែកដែលនៅស្រស់ៗ។
រឿងដែលយកមកនិយាយនៅទីនេះ ភ្ញៀវដែលញ៉ាំម្ហូបនេះជាមនុស្សស្រី ប៉ុន្តែនាងមិនបានបង្ហាញ
ពីភាពរអើម រឺខ្លាចនោះឡើយ។ នាងមិនមានការញញើតក្នុងការញ៉ាំម្ហូបកង្កែបដែលនៅរស់រវើកលើ
ចាន និងមិនបានខ្វាយខ្វល់នៅពេលដែលកង្កែបនៅព្រិចភ្នែក និងប្រកាច់ឡើយ។
កង្កែបរស់ដែលកែច្នៃធ្វើម្ហូបដាក់លើចាន
នារីម្នាក់នេះមិនញញើតក្នុងការញ៉ាំមុខម្ហូបដ៏រន្ធត់នេះឡើយ
Clip ពីមុខម្ហូបកង្កែបរស់
ខ្សែវីដេអូនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់មនុស្សជាច្រើន។ មនុស្សដែលបានឃើញ
វីដេអូនេះស្ទើរតែទាំងអស់បាននិយាយថា ការដែលញ៉ាំកង្កែបរស់ដូច្នេះគឺគួរឲ្យខ្ពើមរអើមបំផុត ហើយ
ទន្ទឹមនឹងនេះ វាក៏ចាត់ទុកជាទង្វើសាហាវយង់ឃ្នងមួយផងដែរ៕
ដោយ៖ ណាណូ
ប្រភព៖ K14