កាលពីថ្ងៃពុធ ទី២៦ ធ្នូ កន្លងទៅនេះ មានបុរសម្នាក់ឈ្មោះ Rabbi Shmuel Rabinovitch បាន
ធ្វើដំណើរនៅទៅលេង Jerusalem's Western Wall ឯរដ្ឋធានី Jerusalem ប្រទេសអ៊ីស្រាអែល
ដែលជាកន្លែងសក្ការៈមួយ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺលោកបានប្រទះឃើញនូវ
ស្រោមសំបុត្រមួយនៅទីនោះ ដែលមានទឹកប្រាក់សរុប ៥០៧លាន ដុល្លាសហរដ្ឋ។
នៅក្នុងស្រោមសបុត្រនោះមាន សែកធនាគារចំនួន ៥០៧សន្លឹក ដែលសែកនីមួយៗមាន
ចំនួនទឹកប្រាក់ $1លាន។ ម៉្យាងទៀតនៅលើស្រោមសបុត្រ មិនមានបញ្ជាក់ពីអាស័យដ្ឋាន
ថាផ្ញើរទៅកាន់នរណាម្នាក់ឡើយ។
អ្នកនាំពាក្យរបស់ប៉ូលីសអ៊ីស្រាអែលម្នាក់ឈ្មោះ Micky Rosenfeld បាននិយាយថាម្ចាស់
សែកធនាគារទាំងនោះ ក៏មាន ជនជាតិអាមេរិក អឺរ៉ុប និងអាស៊ី ដែរ។ សែកទឹកប្រាក់ដែល
ពួកគេសរសេរ មិនបានបញ្ជាក់អាស័យដ្ឋានរបស់អ្នកទទួលឡើយ មានន័យថាសែកធនាគារ
ទាំងនោះ មិនអាចប្តូរជាទឹកប្រាក់បានឡើយ។
ចំណែកឯលោក Rabinovitch បាននិយាយថា ម្ចាស់សែកធនាគារទាំងនោះភាគច្រើនគឺជា
ជនជាតិ នីសេរីយ៉ា ហើយសែកដែលពួកគេសរសេរនោះ គឺរកឃើញនៅទីសក្ការៈ
ប្រហែលជាពួកគេចង់អរគុណ ដោយឲ្យប្រាក់ទាំងនេះដល់ព្រះដែលបង្កើតលោកហើយ
មើលទៅ៕
ដោយ៖ តុលា
ប្រភព៖ wane