CamNews

តារា 

រឿងក្ដី ដួងហ្សូរីដា និងម្ចាស់ហាង ខ្មែរឌីហ្សាញ ​មិនទាន់បានដោះស្រាយនៅឡើយ

​តារាសំដែងស្រី និងជាពិធីការិនី នាង ដួង​ហ្សូរីដា​ ដែលត្រូវបានម្ចាស់ហាងប្ដឹងពីបទជេរ
ប្រមាថនៅលើទំព័រ Facebook នោះ មិនបានឡើង​តុលាការ
តាមគម្រោងនោះទេ ដោយ
សារតែតុលាការក្រុងភ្នំពេញកំពុងជាប់រវល់នឹងរឿងក្ដីរបស់លោក ម៉ម សូណង់ដូប្រធាន
វិទ្យុសំបុកឃ្មុំ។

កាលពីមុនពេលដឹកនាំក្រុមអ្នកបង្ហាញម៉ូដទៅសំដែងនៅវៀតណាម ​តារាសំដែងស្រី និង
ជាពិធីការិនីកម្ពុជា នាង ដួង​ហ្សូរីដា​
បានធ្លាប់អោយដឹងថា នឹងឡើងតុលាការក្រុងភ្នំពេញ
នៅព្រឹកថ្ងៃទី ១៤ខែកញ្ញា ប៉ុន្តែនៅព្រឹកថ្ងៃទី១៤គេមិនបានឃើញតារារូបនេះនៅតុលាការ
ក្រុងភ្នំពេញទេ។

គេបានដឹងថា មូលហេតុដែល ដួង​ហ្សូរីដា​ មិនបានបង្ហាញខ្លួននៅតុលាករ គឺដោយសារតែ
តុលាការកំពុងជាប់រវល់រឿងក្តីរបស់ លោកម៉ម សុណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដែលត្រូវ
បានចោទពីបទបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។

រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថា ដួង​ហ្សូរីដា​ នឹងត្រូវឡើងតុលាការនៅពេល
ណាអោយប្រាកដនោះទេ។

គួរបញ្ជាក់ថា ដួង​ហ្សូរីដា​ ត្រូវបានម្ចាស់ហាងខ្មែរឌីហ្សាញ ប្ដឹងឡើងតុលាការពីបទ ជេរប្រមាថ
តាមគេហទំព័រសង្គម Facebook ៕

ដោយ ៖ វិសាល


Tags: Duong Zourida star khmer court ​ដួង​ហ្សូរីដា