វិស្វករ អ្នកវិទ្យាសាស្ដ្រ និងអ្នកជំនាញផ្នែកច្បាប់អន្ដរជាតិ បានស្នើឱ្យបង្កើតប្រទេសមួយក្នុងអវ
កាសសម្រាប់មនុស្ស ១០០.០០០នាក់ ដើម្បីជួយការពារផែនដីពីបណ្ដាអាចម៍ផ្កាយ។
ប្រទេសដំបូងគេក្នុងអវកាសនេះ ត្រូវបានគេដាក់ឈ្មោះថា Asgardia
គម្រោងបង្កើតប្រទេសដំបូងក្នុងអវកាសនេះ គឺដើម្បីបង្កើតជាតំបន់អវកាសឯករាជមួយពីផែនដី
នេះបើតាមទំព័រ Telegraph។ បណ្ឌិត Igor Ashurbeyli អ្នកវិទ្យាសាស្ដ្ររុស្ស៊ី ជាប្រធានក្រុមប្រឹក្សា
វិទ្យាសាស្ដ្រអវកាសនៃអង្គការអប់រំ វិទ្យាសាស្ដ្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO)
បានប្រកាសអំពីគម្រោងនេះ កាលពីម្សិលមិញ។
ក្រុមដែលអនុវត្តគម្រោងនេះ បានដាក់ឈ្មោះប្រទេសនេះថា Asgardia ។ យោងតាមអ្នកវិទ្យា
សាស្ដ្រ ជាមួយនឹងការបង្កើតប្រទេសថ្មីក្នុងអវកាសនេះ សកម្មភាពក្នុងអវកាសអាចនឹងរីកចម្រើន
ដោយសារី និងមិនត្រូវរារាំងដោយរដ្ឋាភិបាលណាមួយនៅលើផែនដី។
ប្រជាជនទាំងឡាយត្រូវបានអញ្ជើញឱ្យទៅចុះឈ្មោះធ្វើជាពលរដ្ឋរបស់ប្រទេស Asgardia ក្នុង
ចំនួនច្រើនបំផុតត្រឹម ១០០.០០០នាក់។ បណ្ឌិត Ashburbeyli ឱ្យដឹងថា “Asgardia នឹងជាប្រទេស
ឯករាជមួយ និងជាសមាជិកនាពេលអនាគតរបស់អង្គការសហប្រជាជាតិ”។
បណ្ឌិត Igor Ashurbeyli ថ្លែងអំពីគម្រោងនេះ កាលពីម្សិលមិញ
ក្រុមអនុវត្តគម្រោងនេះ មានគម្រោងនឹងបាញ់បង្ហោះផ្កាយរណបដំបូងរបស់ប្រទេស Asgardia នៅ
ឆ្នាំក្រោយ។
ក្រុមអ្នកវិទ្យាសាស្ដ្រក្នុងគម្រោងខាងលើ ក៏គ្រោងនឹងបង្កើតផ្ទាំងការពារមួយដើម្បីការពារមនុស្សពី
គ្រោះថ្នាក់ពីអវកាស ដូចជា សំរាមអវកាស ព្យុះព្រះអាទិត្យ និងអាចម៍ផ្កាយជាដើម៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Telegraph