CamNews

តារា 

Ronaldo ប្រកាសលក់វីឡានៅអេស្ប៉ាញ ធ្វើអោយអ្នកគាំទ្រ ព្រួយបារម្ភពីការចាកចេញ

Ronaldo បានប្រកាសដាក់លក់ វីឡារបស់ខ្លួន នៅអេស្ប៉ាញ ដែលធ្វើអោយអ្នកគាំទ្ររបស់
ក្រុម Real Madrid ព្រួយបារម្ភពីការចាកចេញពី Real Madrid ។



យោងតាមកាសែត របស់អេស្ប៉ាញមួយ បានចុះផ្សាយថា  Ronaldo  បានដាក់លក់ផ្ទះវីឡា
របស់ខ្លួនក្នុងតំលៃ ៥,៤  លានអឺរ៉ូ ។ វីឡានោះមាន បន្ទប់គេង ៧ អាងទឹក ២ និង សួនច្បាធំ
មួយដ៏ស្រស្អាត ។ Ronaldo បានដាក់លក់ផ្ទះវីឡារបស់ខ្លួន ក្នុងគេហទំព័រ ទិញលក់ អចលន
ទ្រព្យមួយដ៏ល្បី នៅទីក្រុង Madrid  ដែលធ្វើអោយគាំទ្រ កាន់តែមានការព្រួយបារម្ភចំពោះ
អនាគតរបស់ ខែ្សបំរើសញ្ជាតិ Portugal មួយនេះ នៅទឹកដីរបស់ Real Madrid ។



គួរបញ្ជាក់ផងដែរថា កុងត្រា Ronaldo ជាមួយក្រុម Real Madrid សល់ពេល ២ ឆ្នាំប៉ុណ្ណោះ
ហើយមកទល់ពេលនេះ មិនទាន់មានការប្រកាសជាផ្លូវការណាមួយថា Ronaldo នឹងចុះកិច្ច
សន្យាបន្ថែម ជាមួយ Real Madrid ទេ ។ នេះអាចបញ្ជាក់ថា Ronaldo ប្រហែលជាអាចផ្ទេរ
ទៅទឹកដី Manchester United វិញឬអាចទៅក្រុមថ្មី  PSG ក៏អាចថាបានដែរ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: ronaldo star football real madrid