ថ្មីៗនេះ យុវតីវ័យក្មេងជនជាតិកូរ៉េខាងត្បូងម្នាក់ មានឈ្មោះថា Yeon Yun ត្រូវបានគេអញ្ជើញ
ចូលរួមកម្មវិធីមួយ នៃប៉ុស្តិ៍ទូរទស្សន៍ tvN។ នៅក្នុងកម្មវិធីនោះ នាងមិនមានការអៀនខ្មាសអ្វី
ឡើយ ក្នុងការចែករំលែក នូវចំណង់ចំណូលចិត្ត ស្លៀកពាក់ប៊ីគីនីរបស់ខ្លួន ដែលបានធ្វើឲ្យ
ទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើសិនជាអ្នកចង់ដឹងថា Yeon Yun បានប៉ុន្មានឈុតប៊ីគីនី សូមអញ្ជើញចូលទៅទស្សនាផ្ទាល់
នៅក្នុងបន្ទប់របស់នាង។ នៅក្នុងទូសម្លៀកបំពាក់របស់នាង ឈុតប៊ីគីនី ស្ទើរតែមានពេញទូទៅ
ហើយ។ សូម្បីតែនៅក្នុងផ្ទះ ស្រីស្អាតម្នាក់នេះ ក៏ស្លៀកឈុតប៊ីគីនី នៅចំពោះមុខឪពុក និងយាយ
របស់នាង ដោយគ្មានការខ្មាសអៀន ដែរ។
ជាមួយនឹងទំហំខ្នាតទាំងបី ដ៏សក្តិសម(សិសស៊ី) Yeon Yun មានក្តីស្រមៃចង់ក្លាយជាតារាម៉ូដែល
ឈុតប៊ីគីនី។ ព្រោះតែក្តីស្រមៃនេះហើយ ទើបនាងបានរៀបចំផ្ទះរបស់នាង ក្លាយទៅជាឆាក
សម្តែង Fashion របស់នាង។
ជាក់ស្តែ ចំណង់ចំណូលចិត្ត ដ៏ចម្លែករបស់នាង Yeon Yun បានធ្វើឲ្យមិត្តភក្តិជិតស្និតរបស់នាង
មិនសូវពេញចិត្ត និងមានភាពរំខាន។ ម្តាយរបស់ Yeon Yun បានឲ្យដឹងថា ទម្លាប់នៃការស្លៀក
ពាក់របស់កូនស្រីច្បងរបស់គាត់ បានធ្វើឲ្យគាត់មិនហ៊ាន ទៅអាងហែលទឹកឡើយ ព្រោះតែខ្មាស
គេ។ ចំណែកប្អូនស្រីពីរនាក់ទៀត របស់នាង Yeon Yun ក៏មានអារម្មណ៍ថាហត់នឿយ ចំពោះ
ទម្លាប់ស្លៀកឈុតប៊ីគីនី បងស្រីរបស់ខ្លួនផងដែរ។
ជាការពិតណាស់ ការទម្លាប់ស្លៀកពាក់ឈុតក្នុងបង្ហាញល្វែងលើ ល្វែងក្រោមដូច្នេះ ពិតជា
ទម្លាក់មួយ ដ៏អាក្រក់ ដែលគប្បីមិត្តៗនារីទាំអស់គ្នា សូមកុំយកតម្រាប់តាម៕
តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត
សូមចុចត្រង់នេះ!
ដោយ៖ សិលា
ប្រភព៖ afamily