កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេង នាង Selena Gomez ទើបតែត្រូវបាន paparazzi ពើប ប្រទះ និងថតរូបបាន ក្នុងពេលដែលនាង កំពុងតែដើរកំសាន្តតាមផ្លូវនៅ Los Angeles សហរដ្ឋ អាមេរិច។ តារាចម្រៀងវ័យ ២១ឆ្នាំរូបនេះ ត្រូវបានគេចាប់អារម្មណ៍ ពេលដែលនាងពាក់អាវ ម៉ូដ រហែករយីរយាក បង្ហាញសាច់ខ្នង ដែលអាចធ្វើឲ្យគេអាចមើលដឹងថា នាងមិនបានពាក់អាវ ទ្រនាប់ ពីខាងក្នុង នោះឡើយ។ ទន្ទឹមនឹងនោះ Selena បានបង្ហាញពីភាពស្ងៀបស្ងាត់ ក្នុងពេល ដែល Justin Bieber កំពុងតែប្រឈមមុខជាមួយនឹងរឿង scandal ជាច្រើន។
ស្របពេលនោះផងដែរ តារាចម្រៀងសម្បូររឿងអាស្រូវ Justin កំពុងតែដើរលេងលំហែកាយ នៅឯកោះ Panama។ លេចមុខជាមួយនឹងតារាចម្រៀងរូបនេះ គឺជា "មិត្តស្រីចចាមអារាម" របស់នាយ គឺនាងតារាម៉ូដែល Chantel Jeffries ក្នុងឈុតសម្លៀកបំពាក់ ប៊ីគីនីយ៉ាងសិចស៊ី។ នាងគឺមនុស្សនៅក្នុងរថយន្តជាមួយ Justin ក្នុងពេលដែលនាយត្រូវបានចាប់ខ្លួន ព្រោះប្រណាំង ឡាន ក្រោយពេលផឹកស្រា និងប្រើប្រាស់គ្រឿងញៀន។
ទន្ទឹមនឹងនោះ បណ្តារឿងអាស្រូវ ថ្មីៗជាបន្តបន្ទាប់ របស់ Justin កំពុងតែធ្វើឲ្យមនុស្សជាច្រើន កាន់តែលែងមានជំនឿចិត្ត លើរូបគេ។ បើយោងតាមគេហទំព័រ RadarOnline បានឲ្យថា មាន មនុស្សចំនួន ៤ម៉ឺននាក់ បានផ្តល់ជាញត្តិដល់ សេតវិមាន (White House) ស្តីពីការដែល ត្រូវ និរទេស តារាជនជាតិកាណាដារូបនេះ ចេញពីសហរដ្ឋអាមេរិច។ គួរបញ្ជាក់ផងដែរថា លោក ប្រធានាធិបតី អូបាម៉ា នឹងធ្វើការពិនិត្យលើរឿងនេះ នៅពេលដែលមានហត្ថលេខាគាំទ្រ បាន គ្រប់ចំនួន ១០ ម៉ឺនហត្ថលេខា។
ញត្តិសំណើនោះបានសរសេរថាៈ យើងខ្ញុំ ជាប្រជាជនអាមេរិច ចង់ឃើញ Justin Bieber ត្រូវបាន និរទេស និងដកហូតប័ណ្ណពណ៌បៃតង (Green Crad)។ គាត់មិនគ្រាន់តែ គំរាមកំហែងដល់ សុខ សុវត្ថិភាពរបស់ពលរដ្ឋ ប៉ុណ្ណោះទេ គឺគាត់នៅថែមជះឥទ្ធិពលអាក្រក់ ដល់សង្គមក្មេងៗ នៅក្នុង ប្រទេស ថែមទៀតផង។ យើងខ្ញុំទាំងអស់គ្នា ចង់ឲ្យមានការដកចេញ Justin Bieber ចេញពី សង្គមរបស់យើង" ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14