CamNews

តារា 

បវរកញ្ញាទេសចរណ៍ វ័យ ២២ របស់ Venezuela ត្រូវគេបាញ់ស្លាប់ ក្នុងការប៉ះទង្គិចរវាង បាតុករនិងប៉ូលិស

រឿងមួយ ដ៏គួរអោយ ភ្ញាក់ផ្អើលនិង សោកស្តាយមួយ បានកើតឡើង លើក្រុមគ្រួសារ បវរកញ្ញា ទេសចរណ៍ របស់ប្រទេស Venezuela ។ នាង Genesis Carmona វ័យ ២២ ឆ្នាំ បានស្លាប់ហើយ កាលពីម្សិលមិញ ។

Miss Tourism Venezuela 2013 was shot dead on the street 5

ការស្លាប់របស់ បវរកញ្ញាវ័យក្មេង ម្នាក់នេះ គឺដោយសារតែ ការប៉ះទង្គិច រវាងបាតុករ និងប៉ូលិស មួយប្រាវនៅ តាមដងផ្លូវ នៃរដ្ឋ Carabobo ប្រទេស Venezuela ។  ក្នុងពេលដែល នាងត្រូវគ្រាប់ នោះ នាងត្រូវបាន បញ្ជូនទៅមន្ទីពេទ្យ ដោយម៉ូតូ ។ បើទោះបី ជានាងទទួលបាន ការថែទាំងនិង ជួយសង្គ្រោះ ពីគ្រូពេទ្យ យ៉ាងណាក៏ដោយ ក៏នាងជៀសមិន ផុតពីការស្លាប់ដែរ ។   

Miss Tourism Venezuela 2013 was shot dead in the street 1

ជនដៃដល់ មិនត្រូវបានគេដឹង​ឡើយហើយ គេក៏មិនបាន ដឹងថានេះ ជាការធ្វើឃាត ឬជាគ្រោះថ្នាក់ ចៃដន្យដែល កើតឡើងក្នុង ពេលប៉ះទង្គិច នោះទេ ។ ម្យ៉ាងវិញទៀត គេក៏មិនបាន ប្រាប់អំពីមុខ របួសថា នាងត្រូវប៉ុន្មានគ្រាប់ ហើយនិង ចំកន្លែងណា ខ្លះនោះទេ តែយើងក៏សូម ចូលរួមសោក ស្តាយដល់ ការស្លាប់របស់ នាងផងដែរ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star miss world miss tourism miss venezuela geneis carmona