CamNews

ព្រឹត្តិការណ៍ Roadshow លើការបោះ​ផ្សាយ លក់មូលបត្រ​ជាសាធារណៈ របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

គណៈកម្មការមូលបត្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជន មេតា្តជ្រាបថា
កាលពីថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះ ព្រឹត្តិការណ៍ Roadshow លើការបោះ​ផ្សាយ
លក់មូលបត្រ​ជាសាធារណៈ របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមអធិបតីភាព របស់
ឯកឧត្តម ឯក សុនចាន់ ជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានធ្វើឡើងនៅ​
ទីស្នាក់ការកណ្ដាល​របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជា​វេទិការ អនុញ្ញាតឲ្យ
អតិថិជន ទទួលបាននូវព័ត៌មាន​ច្បាស់លាស់​អំពី​ ដំណើរការនៃការ​បោះផ្សាយ​លក់​មូល
បត្រ​ជាសាធារណៈជាលើកដំបូងនេះ។ ជាមួយគ្នានេះដែរ ក៏មានការសហការណ៍ជាមួយ
នឹងក្រុមហ៊ុន TONGYANG Securities (Cambodia) Plc ដែលជាក្រុមហ៊ុនធានាការទិញមូល
បត្រ។

ទីស្នាក់ការកណ្ដាល​របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ឯកឧត្តម ឯក សុនចាន់ ជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងថ្លែងសន្ទរកថា


ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ

ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល, ក្រសួងអាណាព្យាបាល និងក្រុមប្រឹក្សា
ភិបាល, មានទំនាក់ទំនងល្អពីដៃគូរអភិវឌ្ឍន៍ និងម្ចាស់ជំនួយ រដ្ឋាករទឹកក្រុងភ្នំពេញ
បានទទួល​ស្វយ័តភាពក្នុងការដំណើការអាជីវកម្ម តាំងពីឆ្នាំ១៩៩៧ រ.ទ.ស.ភ មានការ
​ប្រែប្រួលខុសស្រឡះពីទិដ្ឋភាពមុនឆ្នាំ១៩៩៣ ។

ឆ្នាំ២០០៩ ប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលធ្វើ​
អោយរោងចក្រនានាដល់ទៅជាង១០០រោងចក្រ បានបង្ខំចិត្តបិទទ្វារយ៉ាងគំហុក
បណ្តាលអោយរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បាត់បង់ចំណូលយ៉ាងច្រើន (ពិសេសជា
អតិថិជនប្រភេទអាជីវកម្ម) ។ ស្របពេលជាមួយនិងការពង្រីកផ្ទៃសេវាកាន់តែឆ្ងាយ
ជាតំបន់ដែលភាគ​ច្រើនជាអតិថិជនក្រីក្របានធ្វើអោយថ្លៃលក់មធ្យម ធ្លាក់ចុះ ហើយ
ការបញ្ជូនទឹក​ទៅ​កាន់តែឆ្ងាយនេះធ្វើអោយចំណាយអគ្គីសនីកើន ឡើង គួបផ្សំ និង
វិបត្តិសេដ្ឋកិច្ច​ក៏បាន​បណ្តាលអោយតំលៃវត្ថុធាតុដើមកើនឡើង នាំអោយចំណាយ
ដំណើ​ការ​សហគ្រា​ស​មាន​ការកើនឡើងគួរអោយកត់សំគាល់ ។
គោលការណ៍ណែនាំស្តីពី �ការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ�
គោលបំណងណែនាំ៖ ដើម្បីសំរួលដល់ការយល់ដឹង ធានាអោយមានការអនុវត្តប្រកប
ដោយរលូន និងមានប្រសិទ្ធភាព ក្នុងដំណើរការនៃការបោះផ្សាយលក់មូលបត្រ ជា​
សាធារណៈលើកដំបូង។

ដំណាក់កាលទី១៖ ដំណាក់កាលប៊ុកបៀលឌីង
1. បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា
(គ.ម.ក) លើសំណើរសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈក្រុមហ៊ុន
- រៀបចំធ្វើប៊ុកបៀលឌីង ដោយត្រូវធ្វើការប្រកាសផ្សព្វផ្សាយជាសាធារណៈ ដើម្បី​
អញ្ជើញវិនិយោគិនអោយចូលរួម។

2. មូលបត្រកម្មសិទ្ធិ សំរាប់ការធ្វើប៊ុកបៀលឌីង និងធ្វើបរិវិសកម្ម ត្រូវបែងចែក៖
- ៧០ ភាគរយ នៃមូលបត្រកម្មសិទ្ធិ ដែលនៅសល់បន្ទាប់ពីការលៃ បំរុងទុក​សំរាប់​
លក់ជូនបុគ្គលិកត្រូវបានលៃបំរុងទុកសំរាប់ការធ្វើប៊ុកបៀលឌីង។
- ៣០ ភាគរយ ទៀត គឺត្រូវលៃបំរុងទុកសំរាប់ការធ្វើបរិវិសកម្ម ដោយវិនិយោគិន ដែលមិនទទួលបានជោគជ័យ ក្នុងការប៊ុកបៀលឌីង និងវិនិយោគិនដែល មិនបាន​
ចូលរួមក្នុងការប៊ុកបៀលឌីង។

3. វិនិយោគិន ដែលបានចូលរួមក្នុងដំនើរការប៊ុកបៀលឌីង ត្រូវ៖
- បំពេញពាក្យស្នើសុំចូលរួមប៊ុកបៀលឌីង (Book Building Form) ដែលកំណត់ ដោយ
គ.ម.ក។
- ថ្លៃមួយក្នុងចន្លោះថ្លៃ (Price Range) នៃថ្លៃមូលបត្រកម្មសិទ្ធិក្នុងឯកសារផ្តល់ ព័ត៍មាន​
ដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីជាគោលការណ៍ពី គ.ម.ក
- កំណត់ចំនួនមូលបត្រកម្មសិទ្ធិ ដែលនឹងមានបំណងធ្វើបរិវិសកម្មបន្ទាប់ពីបញ្ចប់
ដំណាក់កាល​នៃការធ្វើប៊ុកបៀលឌីងនេះ។

4. វិនិយោគិនដែលបានចូលរួមក្នុងដំនើរការត្រូវ៖
- តម្កល់ប្រាក់កក់ស្មើនឹង ១០ភាគរយនៃថ្លៃមូលបត្រកម្មសិទ្ធិសរុប ដែលបានបំពេញ
​ក្នុង​ពាក្យស្នើសុំចូលរួមប៊ុកបៀលឌីង។

5. ក្រោដំណើរការប៊ុកបៀលឌីងត្រូវបានបញ្ចប់ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនទិញមូលបត្រ ត្រូវ៖
- កំណត់ថ្លៃមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើសំណើរលក់ ដើម្បីស្នើសុំការសំរេចពិ គ.ម.ក។
- ភ្ជាប់មកជាមួយនូវបញ្ជីឈ្នោះវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យ។

6. វិនិយោគិនដែលទទួលជោគជ័យខ្ពស់ក្នុងប៊ុកបៀលឌីង សំដៅដល់វិនិយោគិន
ដែល​​​បាន​ដាក់ថ្លៃខ្ពស់ជាង ឬស្មើថ្លៃមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើសំណើរលក់។
ក្រុមហ៊ុន​​បោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវ៖
- គណនាថ្លៃមូលបត្រកម្មសិទ្ធិ ដែលត្រូវធ្វើសំណើរលក់ដោយប្រើប្រាស់បច្ចេកទេស
ថ្លឹងរ កមធ្យមភាគ លើមូលដ្ឋានថ្លៃ និងចំនួនមូលបត្រកម្មសិទ្ធិ ដែលវិនិយោគិន​បាន
បំពេញ​ក្នុងពាក្យស្នើសុំចូលរួមប៊ុកបៀលឌីង។

7. ថ្លៃមូលបត្រកម្មសិទ្ធិដែលបានគណនាក្នុងកថាខ័ណ្ឌទី៦ ខាងលើអាចត្រូវបានធ្វើការ
កែតំរូវ ដើម្បីអោយឆ្លើយតបទៅនឹងស្ថានភាពទីផ្សារ ដោយមានការសំរេចពិ គ.ម.ក។

8. ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវ៖
- ធ្វើការជូនដំណឹងភ្លាមៗដល់វិនិយោគិនដែលទទូលបានជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យបន្ទាប់ពី គ.ម.ក បានផ្តល់ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៍មាន។
- ផ្ទេរប្រាក់កក់១០ភាគរយ ជូនវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀល
ឌីងវិញ ឬ រក្សាទុលក្នុងករណីវិនិយោគិនមិនទទួលបានជោគជ័យ ក្នុងការធ្វើប៊ុកបៀល
ឌីងមានបំណងបន្តធ្វើបរិវិសកម្ម។

ដំណាក់កាលទី២៖ ដំណាក់កាលនៃការធ្វើបរិវិសកម្ម មូលបត្រកម្មសិទ្ធិ
9. វិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង អាចធ្វើបរិវិសកម្ម មូលបត្រ
កម្មសិទ្ធិ លើសពីចំនួនដែលមានដាក់ក្នុងពាក្យស្នើសុំចូលរូមប៊ុកបៀលឌីង ដោយត្រូវ៖
- ធ្វើការតម្កល់ប្រាក់បន្ថែម ដើម្បីបង្គ្រប់ទៅតាមទំហំនៃបរិវិសកម្មមូលបត្រកម្មសិទ្ធិដែល
បានធ្វើ។

10. វិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ដែលមានបំណងបន្ត
ធ្វើបរិវិសកម្មអាចធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិដោយត្រូវ៖
- ធ្វើការតម្កល់ប្រាក់បន្ថែម ដើម្បីបង្រ្គប់ទៅតាមទំហំនៃបរិវិសកម្មមូលបត្រកម្មសិទ្ធិដែល
ត្រូវធ្វើ។

11. វិនិយោគិនដែលមិនបានចូលរួមក្នុងដំណើរការប៊ុកបៀលឌីង អាចចូលរួមធ្វើបរិវិ
សកម្ម មូលបត្រកម្មសិទ្ធិដោយត្រូវ៖
- តម្កល់ប្រាក់យ៉ាងតិច ១០០ភាគរយនៃទំហំមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើ បរិវិសកម្ម។

12. វិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ត្រូវដាក់ពាក្យស្នើសុំធ្វើ
បរិវិសកម្ម។ ក្នុងរយៈពេលធ្វលបរិវិសកម្ម៖
- ករណីមានវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង បានធ្វើបរិវិសកម្ម
លើស ពីចំនួនមូលបត្រកម្មសិទ្ធិ ដែលបានលៃបំរុងសំរាប់ធ្វើប៊ុកបៀលឌីង
- ហើយមានវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ប៉ុន្តែមិនទាន់ដាក់
ពាក្យស្នើសុំធ្វើបរិវិសកម្ម វិនិយោគិននោះ អាចមិនដាក់ពាក្យស្នើសុំធ្វើបរិវិសកម្ម និងអាច
ដក់​ប្រាក់កក់១០ភារយវិញបាន។

13. ករណីការធ្វើបរិវិសកម្មដោយវិនិយោគដែលទទួលបានជោគជ័យ ក្នុងប៊ុកបៀលឌីង
មានចំនួនលើសពីចំនូននៃមូលបត្រកម្មសិទ្ធិ ដែលបានលៃបំរុងសំរាប់ប៊ុកបៀលឌីង
ក្រុមហ៊ុន​បោះផ្សាយ ដោយមានជំនួយពីភ្នាក់ងារបញ្ជីការមូលបត្រ ត្រូវ៖
- ធ្ចើការបែងចែកមូលបត្រកម្មសិទ្ធិជូនវិនិយោគិន ដែលដាក់ពាក្យធ្វើបរិវិសកម្ម តាមវិធាន
ប្ររ៉ាតា (Pro Rata)។

14. ករណីវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង និងបានដាក់ពាក្យ​ធ្វើ
បរិវិសកម្ម​មូលបត្រកម្មសិទ្ធិ ក្នុងចំនួនវច្រើនលើសពីចំនួនមូលបត្រកម្មសិទ្ធិ​ដែលបាន​លៃ
បំរុង​សំរាប់ធ្វើប៊ុកបៀលឌីង គ.ម.ក អាចពិនិត្យ៖
- ធ្វើការបែងចែកក្នុងចំនួនមិនលើសពី ពីរភាគបី (២/៣) នៃមូលបត្រកម្មសិទ្ធិដែល​ត្រូវ
បាន​លៃបំរុងសំរាប់វិនិយោគិនដែលមិនទទួលបានជោគជ័យ ក្នុងប៊ុកបៀលឌីង និងវិនិយោ
គិន​ដែលមិនបានចូលរួមក្នុងប៊ុកបៀលឌីង ហើយផ្ទេរបន្ថែមចែក​ជូនដល់វិនិយោគិន​ដែល
បាន​ដាក់ពាក្យធ្វើបរិវិសកម្មចំនួនដ៏ច្រើនលើសលុបនោះ។

15. បន្ទាប់ពីការធ្វើបរិវិសកម្មត្រូវបានបញ្ចប់ ក្នុងករណីមានអ្នកធ្វើបរិវិសកម្មមិនទទួល​
បានមូលបត្រកម្មសិទ្ធិតាមការដាក់ពាក្យស្នើសុំ នោះក្រុមហ៊ុនបោះផ្សាយដោយមាន​ជំនួយ​
ពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវ៖
- ធ្វើការផ្ទេរសាច់ប្រាក់ដែលនៅសល់ពិការធ្វើបរិវិសកម្ម ជូនអ្នកធ្វើបរិវិសកម្មពាក់ព័ន្ធ
នោះវិញ។

16. ករណីវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង បានដាក់ពាក្យស្នើ
សុំធ្វើបរិវិសកម្ម មានចំនួនតិចជាងចំនួននៃមូលបត្រកម្មសិទ្ធិដែលបានលៃបំរុងសំរាប់ធ្វើ
ប៊ុកបៀលឌីង៖
- វិនិយោគិនទាំងអស់ដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ត្រូវធ្វើបរិវិសកម្ម។

17. ករណីការធ្វើបរិវិសកម្មដោយវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង
មានចំនួនតិចជាងចំនួននៃមូលបត្រកម្មសិទ្ធិដែលបានលៃបំរុងសំរាប់ធ្វើប៊ុកបៀលឌីង
ក្រុមហ៊ុន​បោះផ្សាយដោយមានជំនួយពីភ្នាក់ងារបញ្ជិកាមូលបត្រ៖
- ត្រូវធ្វើការបែងចែកមូលបត្រកម្មសិទ្ធិជូនវិនិយោគដែលទទួលបានជោគជ័យក្នុងប៊ុក
បៀលឌីងតាមការស្នើសុំ។
- ចំនួនមូលបត្រកម្មសិទ្ធិដែលនៅសល់ត្រូវធ្វើការបែងចែកទៅអោយ៖​ វិនិយោគិន​ដែល
មិន​បានចូលរួមក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុក
បៀលឌីង។

18. ករណីចំនួនមូលបត្រកម្មសិទ្ធិសរុបដែលបានស្នើសុំធ្វើបរិវិសកម្ម ដោយវិនិយោគិន
ដែល​បានមិនចូលរួមក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុង
ប៊ុកបៀលឌីង មានចំនួនលើសពីចំនួននៃមូលបត្រកម្មសិទ្ធិ ដែលត្រូវបានលៃ បំរុងទុល​
សំរាប់គោលដៅនេះ ក្រុមហ៊ុនបោះផ្សាយ ដោយមានជំនួយពីភ្នាក់ងារបញ្ជិកាមូលបត្រ៖
- ត្រូវធ្វើការបែងចែកមូលបត្រកម្មសិទ្ធិជូនវិនិយោគិនតាមវិធានប្ររ៉ាតា (Pro Rata)។

19. ករណីចំនួនមូលបត្រកម្មសិទ្ធិសរុបដែលបានស្នើសុំធ្វើបរិវិសកម្ម ដោយវិនិយោគិន​
ដែលមិនបានចូលរួមក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុង
ប៊ុកបៀលឌីង មានចំនួនទាបជាងចំនួននៃមូលបត្រកម្មសិទ្ធិ ដែលត្រូវបានលៃ បំរុងទុល​
សំរាប់គោលដៅនេះ ក្រុមហ៊ុនបោះផ្សាយ ដោយមានជំនួយពីភ្នាក់ងារបញ្ជិកាមូលបត្រ៖
- ត្រូវធ្វើការបែងចែកមូលបត្រកម្មសិទ្ធិជូនវិនិយោគិនទោតាមការស្នើសុំធ្វើបរិវិសកម្ម
- មូលបត្រកម្មសិទ្ធិដែលនៅសល់ ត្រូវបែងចែកទៅអោយវិនិយោគដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ករណី​
វិ​និយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីងបានធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ
លើសពីចំនួនមូលបត្រ។

20. ករណីមានមូលបត្រកម្មសិទ្ធិដែលនៅសល់បន្ទាប់ពីការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដូចមានចែងក្នុងគោលការណ៍ណែនាំនេះ៖
- ក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវទិញមូលបត្រកម្មសិទ្ធិដែលនៅសល់ទាំងអស់។

21. ក្រោយពិបានបញ្ចប់ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ក្រុមហ៊ុនបោះ​ផផ្សាយដោយ
​មានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ៖
- ត្រូវរៀបចំរបាយការណ៍លទ្ធផលនៃការធ្វើបរវិសកម្ម
- ដាក់ជូន គ.ម.ក ភ្លាម ដើម្បីសុំការពិនិត្យ និងសំរេច។

ទស្សនៈវិស័យ
រដ្ឋាករទឹកក្រុងភ្នំពេញបាននឹងកំពុងខិតខំពង្រីកផ្ទៃសេវា ទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច
និងតាមជាយក្រុងអោយអស់លទ្ធភាពដោយមិនមើលរំលងប្រជាជនក្រីក្រ ។

ដោយ៖ រ័ត្ន

ប្រភព៖ ឯកសារគណៈកម្មការមូលបត្រកម្ពុជា

Tags: ppwsa