អាមេរិក៖ ព័ត៌មានពីTMZបានឲ្យដឹង នៅថ្ងៃទី ១២ខែមីនាឆ្នាំ២០១៥នេះថា តារាចម្រៀងអាមេរិក ដ៏ល្បីល្បាញវ័យ២៧ឆ្នាំ Rihanna មានអ្នកគាំទ្រ ផ្កាប់មុខ រហូតសាក់មុខរបស់នាងពេញខ្លួន។
នារីម្នាក់ឈ្មោះ Sarah ដោយការពេញចិត្ត នឹងស្រឡាញ់តារាចម្រៀងស្ទីលប្លែកៗនាង Rihanna ពេកនោះនាងបានសាក់មុខរបស់Rihanna ពេញខ្លួន ដោយ Sarah បាននិយាយថា « ខ្ញុំស្រឡាញ់ Rihanna ជា១០ឆ្នាំហើយ ហើយខ្ញុំនឹងស្រឡាញ់នាងរហូត អ្នកខ្លះនិយាយថា ខ្ញុំធ្វើឲ្យខូចសាច់ហើយ តែខ្ញុំតែងតែសើច និងសម្តីទាំងនោះ ព្រោះមុខរបស់ Rihanna អស្ចារ្យណាស់ ពេលមានរូបរបស់នាង នៅលើខ្លួន មើលទៅស្អាត » ។
Fan ផ្កាប់មុខម្នាក់នេះ ថែមទាំងបាននិយាយថា មនុស្សប្រុសដែលស្រឡាញ់នាង អាចដកចិត្តពេលដឹងពីស្នាមសាក់នេះ តែជាការពិត ។ Sarah បានបន្ថែមថា នាងចាប់អារម្មណ៍ តែបុរសណាដែលស្រឡាញ់ Rihanna ប៉ុណ្ណោះ ។
ចំពោះការសាក់នេះ Sarah បានចំណាយប្រាក់ជាង ២០០០ ដុល្លារ និងចំណាយពេលពីរថ្ងៃ ហើយពេលនេះ នាងកំពុងសន្សំលុយ ដើម្បីសាក់បន្ថែមរូប Rihanna នៅលើដៃទាំងសងខាង របស់នាងទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល