អ្នកចម្រៀង R&B ដ៏ល្បីលោក Chris Brown បានទទួលការព្រមលើកលែងទោសពីអតីតមិត្ត
ស្រីរបស់ខ្លួនគឺនាង Rihanna លើការវាយដំមកលើរូបនាងកាលពីប៉ុន្មានឆ្នាំទៅមិញ ក្រោយ
ពេលដែលអាល់ប៊ុមច្រៀងរួមគ្នាចុងក្រោយរបស់អ្នកទាំង២ដែលមានចំណងជើងថា F.A.M.E
ទទួលបានពានរង្ចាន់ Grammy លើអាល់ប៊ុម R&B ប្រចាំឆ្នាំ។
ក្រោយមកគេបានឃើញ Chris Brown និង Rihanna បានឆ្លើយឆ្លងគ្នាតាមរយៈ tweet ដើម្បី
ផ្សព្វផ្សាយបទចម្រៀថ្មីរបស់អ្នកទាំង២និងជូនពរ Rihanna ក្នុងឧកាសខួបកំណើតគំរប់២៤ឆ្នាំ
របស់នាងផងដែរ។
Chris Brown ស្ទើតែបាត់បង់អាជីពទៅហើយកាលពីយប់មុន Grammy កាលពី៣ឆ្នាំមុននៅ
ពេលដែលប៉ូលីសបានចាប់ខ្លួនលោកពីបទបង្ករបួសស្នាមលើ Rihanna ដែលកាលនោះ
Rihanna គឺជាមិត្តស្រីរបស់ខ្លួន។ ក្រោយមកលោកត្រូវបានតុលាការកាត់ទោសអោយធ្វើ
ការងារបោសសម្អាត និងលាងបង្គន់ក្នុងសហគមន៍រយៈពេល៦ខែ ជាមួយនិងភាពស្អប់ខ្ពើម
ក្នុងក្រសែភ្នែកប្រិយមិត្តគ្រប់ស្រទាប់។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ Chinadaily