CamNews

លោក Pranab Mukherjee ជាប់ឆ្នោតជា ប្រធានាធិបតីឥណ្ឌា

ឥណ្ឌា៖ លោក Mukherjee ជាសមាជិកជើងចាស់ម្នាក់ នៅក្នុងគណបក្ស Congress Party
បានជាប់ឆ្នោតជា ប្រធានាធិបតីឥណ្ឌា បន្ទាប់ពីលោកស្រី្ត Pratibha Pati។

លោក Mukherjee នឹងកាន់តំណែងជាប្រធានាធិបតីឥណ្ឌារយៈពេល ៥ឆ្នាំជំនួសលោកស្រី្ត
Pratibha Patil ដែលជាប្រធានាធិបតីស្រីដំបូងឥណ្ឌា បន្ទាប់ពីគាត់បានទទួលសំលេងឆ្នោត
ច្រើនឈ្នះលោក Purno Sangma  ជាសមាជិករដ្ឋសភា មកពីគណបក្ស Bharatiya Janata
Party។

យោងតាមបណ្តាញសារពត៌មាន BBC បានឱ្យដឹងថាលោក Mukherjeeគឺជាបុរសចំណាស់
ដ៏អស្ចារ្យម្នាក់នៃគណបក្ស  Congress  Party  ដែលមានសមត្ថភាព  ឆ្លាត ប៉ិនប្រសប់ និង
មានបទពិសោធន៍ផ្នែកនយោបាយច្រើន ទើបរូបគាត់អាចក្លាយជាប្រធានាធិបតី៕

ដោយ៖ វណ្ណៈ
ប្រភព៖ BBC


Tags: Social India President Mukherjee