CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសៅរ៍ទី០៣ខែមិនាឆ្នំា២០១២


ជូត
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះដូចជា
មិនសូវដំណើរការបានល្អសោះចេះតែមានបញ្ហាមិនដាច់ ចូលធ្វើការចេញពីធ្វើការជួបតែរឿង
ស្មុគស្មាញត្រូវអ្នកមុខអ្នកការស្ដីបន្ទោស។ ធ្វើដំណើរទៅណាមកណាទោះមិនមានគ្រោះថ្នាក់
ក៏នៅមានអារម្មណ៍មិនល្អដូចនេះហើយចេញទៅណាមកណាចូរប្រមូលអារម្មណ៍អោយនឹងនរ
ចៀសវាងមានបញ្ហា។ ស្នេហាលោកអ្នកថ្ងៃនេះមិនល្អសោះ ចេះតែមានបញ្ហាទាស់ចិត្តទាស់
សម្ដីទាស់កាយវិការតែរឿងស្នេហាមានតែការអត់អោនអោយគ្នាទេទើបអាចនាំអោយមាន
សុភំមង្គលបាន។
ឆ្លូវ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរបររកទទួលទានមិនកាក់កបសោះ ធ្វើការជួបតែ
បញ្ហាលំបាកដោះស្រាយមិនចេញ។ ធ្វើដំណើរទៅណាមកណាអាចមានបញ្ហាជៀសមិនរួច
សូមមេត្តាតមការធ្វើដំណើរទៅផ្លូវឆ្ងាយតែឯង។ ស្នេហាថ្ងៃនេះមិនមាត់មិនកមិនមានបញ្ហា
អ្វីចោទនោះទេ។
ខាល
រាសីថ្ងៃនេះល្អបង្គួរ។ រាល់កិច្ចការរកទទួលទានមានភ្ញៀវចូលជាប្រចាំ មិនមានអ្វីគួរអោយកត់
សម្គាល់នោះទេ សម្រាប់អស់លោកអ្នកធ្វើការងារការិយាល័យអាចមានការងារធ្វើច្រើនបន្តិច
តែសូមដោះស្រាយតាមសម្រួល។ ធ្វើដំណើរទៅណាមកណាប្រកតីមិនមានអ្វិប្លែកនោះទេ។
ស្នេហាថ្ងៃនធម្មតាផ្អែមដូចល្មុតទុំ។
ថោះ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការរបររកទទួលទានមានភ្ញៀវចូលឥតដាច់ បើជាអ្នកធ្វើ
ការងារការិយាល័យថ្ងៃនេះអាចមានលាភធំដល់ឡើងដំណៃង។ ធ្វើដំណើរទៅណាមកណា
ជួបតែសុខនិងសប្បាយមិនមានបញ្ហាអ្វីអាក្រក់មកបៀតបៀនអស់លោកអ្នកនោះទេ។
ស្នេហាធម្មតាមិនមានបញ្ហាអ្វីចោទជាសំខាន់នោះទេមានតែផ្អែមល្ហែមដូចទឹកឃ្មុំខែចែត្រ។
រោង
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានមិនកាក់កបសោះ មានតែបញ្ហា
ឥតដាច់សម្រាប់អ្នកទើបបើករបរអាជិវកម្មថ្ងីថ្មោងថ្ងៃនេះសឹងតែខាតដើមទាំងស្រុង។ ការ
ធ្វើដំណើរទៅណាមកណាជួបតែរឿងក្ដៅក្រហាយមកក្បែខ្លួនមិនមានសេរីសួរស្ដីសោះ។
ស្នេហាថ្ងៃនេះក្ដៅដូចភ្នំភ្លើងមានបញ្ហាទាស់គ្នាមិនចេះចប់មិនចេះហើយ តែស្នេហានេះ
គួរណាតមសម្ដីប្រសិនបើមិនចង់អោយមានរឿង។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានថ្ងៃនេះលោកអ្នកជួបតែបញ្ហាតូចៗ
ជាច្រើនមិនចេះចប់មិនចេះហើយ ទោះបីជាវាតូចតាចក៏ជាបញ្ហាចោទផងដែរ អ្នកធ្វើការងារ
ក្នុងការិយាល័យថ្ងៃនេះលោកអ្នកធ្វើអ្វីៗមិនប្រកបសោះឡើយធ្វើអ្វីក៏ខុស ធ្វើអ្វីក៏ខុស។
ដំណើរផ្លូវជិតផ្លូវឆ្ងាយមិនមានអ្វីជាបញ្ហាធំដុំនោះទេ តែកុំចេញទៅណាមកណាជាមួយមនុស្ស
មិនស្គាល់មុខ។ ស្នេហាថ្ងៃនេះបញ្ហារកាំរកូសអូសបន្លាយ មានតែការយល់គ្នាទៅវិញទោមកទេ
ដែលជាដំណោះស្រាយដ៏ល្អនោះ។
មមី
រាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការរកទទួលទានមិនមានអ្វីប្លែកគួរអោយកត់សម្គាល់នោះទេ តែលោក
អ្នកគួរណាប្រយ័ត្នពាក្យសម្ដី និងខិតខំធ្វើការអោយមែនទែនព្រោះអាចជាថ្នាលឆ្ពោះទៅរកជ័យ។
ធ្វើដំណើទៅណាមកណាសូមប្រយ័ត្នប្រយែងព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហា
ថ្ងៃនេះពុំមានអ្វីប្លែកនោះទេ គួរណាចេះប្រើសម្ដីលួងលោមកុំអោយគេថាយើងប្រងើយកន្តោយ។
មមែ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្ឡាំង។ កិច្ចការរបសអស់លោកថ្ងៃនេះមិនសមប្រកបសោះជួបតែ
បញ្ហាឥតដាច់ ឯការរកទទួលទានវិញរឹតតែទោមុខមិនចង់រួច ដូចនេះហើយមានតែការខំប្រឹង
ប្រែងទេដែលអាចធ្វើអោយអស់លោកឡើងបានមួយកំរិត។ ធ្វើដំណើទៅណាមកណាអាច
មានបញ្ហាសូមប្រយ័ត្នប្រុយែង។ ស្នេហាថ្ងៃនេះគួរណាស្ងៀមជាងស្រដីព្រោះបើខាងស្រីដូចជា
មិនសូវស្រួល។
រក
រាសីថ្ងៃនេះល្អបង្កួរ។ រាល់កិច្ចការងាររកទទួលទានមានភ្ញៀវចូលជាប្រចាំ ថ្ងៃនេះមើលទៅអាច
មានបញ្ហាបន្តិចបន្តួចតែមិនចោទជាធំណាស់ណានោះទេ។ ធ្វើដំណើរទៅណាមកណាប្រយ័ត្ន
ប្រយែងជាពិសេសតាមផ្លូវឆ្ងាយអាចមានបញ្ហាបន្តិចបន្តួច។ ទំនាក់ទំនងស្នេហាគ្មានភាពក្រហល់
ក្រហាយនោះទេ។
រកា
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានទទួលបានផលជាអតិបរមាមិនត្រឹម
តែប៉ុណ្ណោះសម្រាប់អ្នកដែលគិតចង់បើកអាជីវកម្មថ្មីថ្ងៃនេះជាថ្ងៃមង្គលគួរណាសង្វាតព្រោះ
ចំថ្ងៃល្អ។ ធ្វើដំណើរទៅណាមកណាជួបតែក្ដីសុខសប្បាយ។ ស្នេហាផ្អែមល្ហែមល្អូកល្អើនជាង
សព្វមួយដង។
ចរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកទទួលទានប្រកបជោកជ័យសមប្រកបលុយកាក់
ហូរចូល។ ធ្វើដំណើរទៅណាមកណាមានគេនាំលាភសុវត្តិភាពគ្រប់ទិស។ ស្នេហាធម្មតា
មិនមានអ្វីមិនល្អគួរអោយកត់សម្គាល់នោះទេមានតែផ្អែមល្ហែមមិនដាច់។
កុរ
រាសីថ្ងៃនេះល្អបង្គួរ។ ការងាប្រកបរកទទួលទានមានបញ្ហាបន្តិចបន្តួចតែកុំច្រលោតខ្លាចរឿងតូច
ក្លាយជារៀងធំ។ ការធ្វើដំណើរគួរណាកុំធ្វើដំណើរផ្លូវឆ្ងាយព្រោះអាចមានបញ្ហាមើលមិនឃើញ។
ស្នេហាធម្មតាមិនមានអ្វីប្លែកនោះទេ។