CamNews

ប្លែកៗ 

គំនូរជីវចលឆ្លុះបញ្ចាំងពីខ្សែជីវិតដ៏មានអត្ថន័យ


Furiko គឺជាសៀវភៅគំនូរជីវចល ដែលគូរដោយអ្នកកំប្លែងជនជាតិជប៉ុន Tekken បានធ្វើ
ឲ្យមនុស្សទាំងឡាយស្រក់ទឹកភ្នែក។ គំនូរនេះត្រូវបានធ្វើចេញជាវីដេអូ អមនឹងបទចំរៀង
អង់គ្លេសបានរៀបរាប់ពីជីវិតគូសេ្នហ៍វ័យក្មេងពីរនាក់ រហូតដល់ពួកគេចាស់សក់ស្កូវ។

អ្វីដែលធ្វើឲ្យវីដេអូនេះមានភាពល្បីល្បាញ  គឺមិនមែនការផ្គុំរូបភាពជីវចលចំនួន ១០៣៨
ទំព័រចូលគ្នានោះទេ ប៉ុន្តែគឺអត្ថន័យខ្សែជីវិតដ៏កំសត់របស់គូស្នេហ៍ទាំងពីរនាក់នេះ   ដែល
ធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកក្នុងរយៈពេលត្រឹមតៃ ២នាទីប៉ុណ្ណោះ។ សូមទស្សនាវីដេអូ
ខាងក្រោម៖

ដោយ៖ រិនដូ

ប្រភព៖ rocketnews


Tags: strange