កាលពីម្សិលមិញនេះ តារាសំដែងក្បាច់គុនរបស់ចិន Donnie Yen ដែលទស្សនិកជន ធ្លាប់តែ
បានស្គាល់គាត់ តាមរយៈឈ្មោះ កុំកុំ នោះបានតែងខ្លួនយ៉ាងចំលែក ប្លែកខុសពីជំនាញគាត់
ដែលធ្វើអោយទស្សនិកជន ចាប់អារម្មណ៍ជាខ្លាំង ។
Donnie Yen ដែលធ្លាប់តែជាតារាសំដែងក្បាច់គុន បានផ្លាស់ប្តូរមកសំដែងជាកំពូលតារាកំប្លែង
សាក់ឡូវិញ ដែលមិនចេះនិយាយស្តី ហើយធ្វើកាយវិការកំប្លែង ដែលមានភរិយារបស់ខ្លួនជា
ដៃគូរ ។ Donnie Yen តែងខ្លួនបែបនេះ គឺដើម្បីសំដែងក្នុងកម្មវិធី រៃអង្កៀសប្រាក់សប្បុរសធម៌
មួយ ។ ទស្សនិកជនជាច្រើន បានបញ្ចេញមតិថា ពេលដែល Donnie Yen មកសំដែងជាតួកំប្លុក
កំប្លែងបែបនេះ ប្លែកភ្នែកម្យ៉ាងហើយ ក៏សមណាស់ដែរ ។
គួរបញ្ជាក់ផងដែរថា យើងបានលេចលឺដំណឹងមកថា Donnie Yen គ៏បាននឹងកំពុងថតរឿងថ្មី
ផងដែរ ដែលជារឿងតភាគ ដែលមានចំណងជើងថា Ip Man ៕