CamNews

ផ្ទុះឃ្លាំងអាវុធនៅកុងហ្គូ មនុស្ស២០៦នាក់ ត្រូវស្លាប់

អាគារជាច្រើននៅរដ្ឋធានី Brazzaville ប្រទេស Congo បានដួលរំលំ បន្ទាប់ពីឃ្លាំងអាវុធមួយ
បានផ្ទុះកាលពីថ្ងៃទី ៤ មិនាកន្លងទៅ​ បណ្ដាលអោយមនុស្សយ៉ាងតិច ២០៦នាក់ស្លាប់ និង
មនុស្សរាប់រយនាក់ផ្សេងទៀតត្រូវកប់នៅក្រោមគំនរបាក់បែក។

ក្រុមមន្ដ្រីមានសមត្ថកិច្ច និងសាក្សីបានអោយដឹងថា ការផ្ទុះដ៏ធំនេះបានធ្វើអោយអាគារជា
ច្រើននៅក្បែរនោះត្រូវបាក់រលំ ក្នុងនោះមានសាលាសាសនាមួយដែលមានមនុស្សរាប់សិប
នាក់កំពុងធ្វើបុណ្យ។ ចំហាយជះនៃការផ្ទុះនេះបានកំទេចកញ្ចក់ទាំងស្រុងនៃអាគារទាំង
ឡាយដែលស្ថិតនៅក្នុងរង្វង់អង្កត់ផ្ចិត 2,5គ.ម នៅជុំវិញឃ្លាំងអាវុធ សូម្បីតែអាគារមួយ
ចំនួនដែលឃ្លាតពីឃ្លាំងអាវុធនោះមួយទន្លេ។

Christine Ibata ជាសិស្សម្នាក់បានអោយដឹងថា ៖ "វាហាក់ដូចជារលកយក្សមួយ។ ដំបូល
ផ្ទះត្រូវប៉ើងចេញ។" ខណៈនោះដែរ សាលដាក់សាកសពមួយកន្លែងនៅ Brazzaville បាន
ទទួលសាកសពអ្នករងគ្រោះចំនួន ១៣៦ នៅក្នុងការផ្ទុះកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ប៉ុន្ដែចំនួនអ្នកសា្លប់ប្រាកដជានឹងត្រូវកើនឡើង ដោយសារមានមនុស្សជាង ១.៥០០នាក់
កំពុងជាប់នៅក្រោមគំនរបាក់បែកនៃអាគារនានា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NY