CamNews

តារា 

ខួបកំណើតគំរប់១៨ឆ្នាំរបស់ Justin Bieber


Justin Bieber បានចូលគ្រប់អាយុ១៨ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ដោយគេទទួល
បាននូវពិធីជប់លៀងមួយដ៏គួរអោយភ្ញាក់ផ្អើលកាលពីយប់ថ្ងៃសុក្រដែលរៀបចំដោយអ្នកគ្រប់
គ្រងការងាររបស់គេលោក Scooter Braun ជំនួយការទូទៅ Melissa Victor និងម្ដាយបង្កើត
របស់គេ Patti Mallette។

ពិធីជប់លៀនេះមានការចួលរួមពីតារាជាច្រើនដូចជា Selena Gomez, Kom Kardashian
គូស្នេហ៍ Kylie និង Kendall Jenner, Ashley Tisdale, Cody Simpson, Mike Tyson ក៏ដូចជា
តារាជាច្រើនទៀត។

ក្នុងនោះក៏មានលោកតានិងលោកយាយរបស់ Justin Bieber ក៏បានចំណាយពេលជិះយន្តហោះ
ពី Canada មកដើម្បីចូលរួមអបអរដល់ខួបកំណើតរបស់គេផងដែរ តែមើលទៅ Justin Bieber
មិនសូវជាបានយកចិត្តទុកដាក់ជាមួយពួកគាត់និងអ្នកដទៃប៉ុន្មាននោះទេព្រោះរវល់តែនៅជា
មួយ Selena Gomez ដែលជាមិត្តស្រីរបស់ខ្លួន។

Justin Bieber មិនត្រឹមតែទទួលបានពិធីជប់លៀងដោយមិនដឹងខ្លួននោះទេ គេក៏ទទួលបាន
កាដូរជារថយន្តទំនើបដែលមានតម្លៃប្រមាណជាង ១០០,០០០ ដុល្លាទៀតផង។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ yahoo

Tags: justin bieber