CamNews

ភាពយន្ត 

Trailer ខ្លីទីមួយរបស់ Transformers 4 ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើល (មានវីដេអូ)

រឿង Transformers ត្រូវបានទស្សនិកជន ទទួលស្គាល់ និងគាំំទ្ររឿង នេះខ្លាំងណាស់ ដោយសារតែ បច្ចេកទេស នៃការថត និងភាពច្នៃប្រឌិតរបស់អ្នកដឹកនាំរឿង លោក Michael Bay ដែលធ្វើអោយ រឿងនេះ ទទួលបាន ការគាំទ្រអស់ ៣ វគ្គមកហើយ​ ។

Contents leak "secret" of "Transformers: Age of Extinction" 1

ចូលមកដល់ វគ្គទី ៤ នេះទៀត លោក Michael Bay បានធ្វើអោយ ទស្សនិកជន កាន់តែចាប់​អារម្មណ៍ ថែមទៀត ជាមួយនិង សាច់រឿងនិងបច្ចេកទេស នៃការថតថ្មី​ របស់គាត់ ។ មកដល់វគ្គ ៤ នេះ Transformers មានឈ្មោះវគ្គថ្មីគឺ Transformers : Age of Extinction ដែលកន្លងមកនេះ លោក Michael Bay បានបញ្ចេញ ព័ត៌មាននៃ ការកែប្រែ និងមនុស្សយន្តថ្មី ជារឿយៗ អ្វីដែលគេ ចាប់ អារម្មណ៍នោះ គឺរូបរាងថ្មីរបស់ Optimus Prime និង Bumblebee ។




ទស្សនិកជន បានរង់ចាំ មើលរឿងនេះ យ៉ាងច្រើន កុះករ​ ហើយដើម្បី អោយទស្សនិកជន កាន់តែចង់ មើលរឿងនេះ កាន់តែខ្លាំងឡើងនោះ ផលិតកម្ម Paramount Picture បានបញ្ចេញ Trailer ខ្លីមួយដែល​ ជា Trailer ដំបូងបង្អស់ របស់រឿង Transformers 4 នេះ ។ Trailers នេះបានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល និងជក់ចិត្ត ដិតអារម្មណ៍ ខ្លាំងណាស់ បើទោះបីជា មានរយៈពេល តែជាង ៤២ វិនាទីក៏ ដោយ ៕

 

Contents leak "secret" of "Transformers: Age of Extinction" 7


ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: movie transformers age of extinction hollywood super bowl