CamNews

តារា 

ខេមរៈ ភារុណ បង្ហើបពី​គម្រោង​ធ្វើ​ សន្និសីទ​កាសែត​ល្ងាចនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែធ្នូនេះ តារាចម្រៀង មានឈ្មោះ បោះសំឡេង លោក ខេមរៈ សិរីមន្ត និងជនរងគ្រោះ ជាច្រើនទៀត នឹងរៀបចំ សន្និសីទកាសែត មួយនាទី ស្នាក់ការសមាគម សិល្បករខ្មែរ ស្នើដល់ភាគីដែលពាក់ព័ន្ធ ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅ អោយចូលមកចរចា បានឆាប់រហ័ស តាមតុលាការ ក្រុងព្រះសីហនុ ខណៈដែលសំណងនោះ មិនទាន់ត្រូវបានក្រុមហ៊ុន ធានារ៉ាប់រងចេញ មុខសងនៅឡើយ ។

ទាក់ទងនឹងការរៀបចំ សន្និសីទកាសែតនេះត្រូវបាន លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុស បង្កើត របស់តារាចម្រៀង លោក ខេមរៈ សិរីមន្ត បានប្រាប់ Looking TODAY ឲ្យដឹងថា នៅថ្ងៃនេះ ប្អូនប្រុសលោក ក៏ដូចជាជនរងគ្រោះ និងគ្រួសារនៃសព្វទាំងអស់ នឹងរៀបចំសន្និសីទកាសែតមួយ ក្នុងបំណងស្នើរឲ្យ ភាគីខាងក្រុមហ៊ុន ធានារ៉ាប់រងកាំមិនកូ ចូលខ្លួនមកដោះស្រាយ និងសងជំងឺ ចិត្ត ទៅតាមការសម្រេច របស់តុលាការ សាលាដំបូង ខេត្តព្រះសីហនុ ដែលបានចេញ កាលពី អំឡុង ខែកក្កដាហើយរហូតមកដល់ ពេលនេះពួកលោក នៅមិនទាន់បានទទួល សំណងណាមួយ ឡើយ។

លោក ខេមរៈ ភារុណ បានប្រាប់ឲ្យដឹងទៀតថា “ បន្ទាប់ពីតុលាការ សាលាដំបូង ខេត្តព្រះសីហនុ បាន ចេញសាលក្រម ស្ថាពរហើយ ដោយតម្រូវឲ្យ ក្រុមហ៊ុនសងជំងឺចិត្ត ទៅឲ្យជនរងគ្រោះ ជិត ៣ម៉ឺនដុល្លារ ដោយសពមួយចំនួន ៥ពាន់ដុល្លារ និងថ្លៃខូចខាត រថយន្តប្អូនប្រុសខ្ញុំ ចំនួន៥ពាន់ ដុល្លារ តែរហូតមកដល់ ពេលនេះជិតដាច់ឆ្នាំ ទៅហើយ ពួកខ្ញុំនៅមិនទាន់ ទទួលបានប្រាក់ សំណងមួយរៀល ណាឡើយ ” ។

លោកបានប្រាប់ទៀតថា នាល្ងាចនេះ យើងនិង ធ្វើសន្និសីទកាសែតគឺ មានបំណង រួមតែមួយ ប៉ុណ្ណោះ គឺចង់ឲ្យក្រុមហ៊ុន ធានារ៉ាបរងចេញមុខ ដោះស្រាយនិង សងសំណងជំងឺចិត្ត ទៅតាម ការសម្រេច របស់តុលាការព្រោះថា ក្រោយពីតុលាការ បានធ្វើការសម្រេច ហើយតុលាការ បានទុកពេលសម្រាប់ ប្តឹងឧទ្ធរណ៍បន្តតែ ក្រុមហ៊ុនធានារ៉ាបរង មិនបានប្តឹងទេ មានន័យថា គេ យល់ព្រម ទទួលយកការសម្រេចតែ រហូតមកដល់ពេលនេះ គេបែរជាមិនព្រម អនុវត្តទៅវិញ “ខ្ញុំសង្ឃឹមថា ក្រោយពី ធ្វើសន្និសីទកាសែត រួចខាងក្រុមហ៊ុន និងមានចម្លើយ ក៏ដូចជាចូលខ្លួន មកដោះស្រាយជាមួយ ពួកខ្ញុំដែលជាជនរងគ្រោះ បានឆាប់ៗនេះ”។

គួររំឭកថា កាលពីយប់ថ្ងៃទី៧ ខែមីនា មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើង ដោយសារតែ រថយន្តកុងតឺន័រ មួយគ្រឿងបាន ក្រឡាប់ធ្លាក់ ប៉ះចំរថយន្ត របស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលកំពុងធ្វើ ដំណើរ ទៅសម្តែងនៅ ក្រុងព្រះសីហនុ ត្រង់ចំណុចភូមិ ពូធឿង សង្កាត់ព្រៃនប់ ក្រុងព្រះសីហនុ បណ្តាលឲ្យ អ្នករួមដំណើរ ចំនួន៤នាក់បានស្លាប់ភ្លាមៗ ក្នុងនោះ មានកូនប្រុសនាយកុយ និងកូនប្រុសលោកយាយ ណយ សំណាង ផងដែរ។ ប៉ុន្តែលោក ខេមរៈ សិរីមន្ត មិនបានរងរបួស ធ្ងន់ធ្ងរនោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khem maraksereymun neay koy entertainment khmer star singer