CamNews

ប្លែកៗ 

ប៊ិះនឹងស្លាប់​ជីវិតមនុស្ស​ ពេញ​មួយរថយន្ត​ ព្រោះតែ​ថ្ម១ដុំ​ធ្លាក់ពី​លើភ្នំ​ (Video Inside)

ចិន ៖ ខណៈរថយន្តជាច្រើន គ្រឿងកំពុងធ្វើដំណើរ នៅតាមដងផ្លូវមួយកន្លែង ក្បែរជើងភ្នំ នៅក្នុងប្រទេសចិន ក្រោមភ្លៀងធ្លាក់ស្រិចៗ ផងដែរនោះ ស្រាប់តែមាន ការបាក់ធ្លាក់ផ្ទាំងថ្ម មួយផ្ទាំងយ៉ាងធំ មកលើផ្លូវបណ្តាលឲ្យ ការធ្វើចរាចរណ៍ នៅក្នុងតំបន់ត្រូវបានផ្អាក។

បើយោងតាមវីដេអូមួយ ត្រូវបានគេបង្ហោះ ចែកចាយគ្នា នៅលើគេហទំព័រ Facebook បានបង្ហាញយ៉ាងច្បាស់ នូវការបាក់ធ្លាក់ផ្ទាំងថ្ម មានទំហំធំជាងសត្វដំរី ទៅទៀត មកលើដងផ្លូវមួយកន្លែង ដែលយើងដឹងថា នៅក្នុងប្រទេសចិន ប៉ុន្តែមិនដឹងទីតាំង ជាក់លាក់នោះទេ ដោយសកម្មភាព ទាំងមូល ត្រូវបានថតដោយ កាមេរ៉ារបស់រថយន្ត។

ស្ថិតនៅក្នុងខ្សែវីដេអូនេះ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ ប្រសិនបើផ្ទាំងថ្ម រំកិលមកមុខ តែមួយជុំទៀតនោះ ជីវិតមនុស្សដែលកំពុង នៅក្នុងរថយន្ត ប្រាកដជាជួបជាមួយ នឹងគ្រោះថ្នាក់ ជាក់ជាមិនខាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable Strange រឿងប្លែកៗ មិនគួរឲ្យជឿ