ឃ្វីតូៈ តារាហូលីវ៉ូដ Angelina Jolie បានធ្វើដំណើរទស្សនកិច្ចទៅកាន់កន្លែងផ្លាស់ប្តូរទីជម្រករបស់
ប្រជាពលរដ្ឋកូឡំប៊ី ដែលត្រូវបង្ខំឲ្យពួកគេស្វែងរកទីជម្រកថ្មីឆ្លងកាត់ព្រំដែនប្រទេសអេក្វាទ័រ
យោងតាមមន្រ្តីភ្នាក់ងារពិសេសទទួលបន្ទុកជនភេសខ្លួន មានប្រសាសន៍ប្រាប់ UNHCR កាលពី
ថ្ងៃអាទិត្យ។ វាជាទស្សនកិច្ចជាលើកដំបូងចំពោះតារាដ៏ល្បី តាំងពីលោក Guterres បានដាក់ឲ្យ
នាងចូលកាន់តំណែងក្នុងខែនេះ។ ទោះជាយ៉ាងក៏ដោយ នាងបានបំរើការងារឲ្យឯកអគ្គរាជទូត
អង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០១មកម៉្លេះ និង បានធ្វើដំណើរទស្សនកិច្ចចំនួន៤០ដងនៅជុំ
វិញពិភពលោកអស់ពេលមួយទស្សវត្សរ៍មកហើយ។ តំណែងថ្មីនឹងបង្ហាញនូវតួឯកស្រីដែលទទួល
បានជ័យជំនៈពានរង្វាន់ Oscar ដែលបានមកពីការបំរើការជាច្រើនក្នុងមុខតំណែងរបស់នាង។
នាងនឹងធ្វើការផ្តោតទៅលើវិបត្តិដ៏ធំមួយនេះ ដែលនាំឲ្យមាននូវការផ្លាស់ប្តូរទីជម្រកជាច្រើនរបស់
ប្រជាជន ដើម្បីជួយឧបត្ថម្ភ តំណាងរបស់ UNHCR និង លោក Guterres បានចាប់អារម្មណ៍
នឹងការសន្ទនាដែលនិយាយពីបញ្ហាការផ្លាស់ប្តូរទីជម្រកនៅលើសាកលលោក នេះជាអ្វីដែលអ្នក
នាំពាក្យរបស់ UNHCR លោកAdrian Edwards បាននិយាយកាលពីសបា្តហ៍មុន។ អេក្វាទ័រ ជារដ្ឋ
មួយស្ថិតនៅតំបន់អាមេរិចឡាទីនដែលមានចំនួនជនភេសខ្លួនច្រើនបំផុត រាប់បញ្ចូលទាំងជន
ភេសខ្លួនចំនួន៥៦,០០០នាក់ ដែលមកពីប្រទេសជិតខាងកូឡំប៊ី។
ដោយៈ វណ្ណៈ
ប្រភពៈ channelnewsasia