ប្រទេសអេក្វាទ័រ៖ លោក Julian Assange ម្ចាស់គេហទំព័រ សារពត៌មាន WikiLeaks ដ៏ល្បី
ត្រូវបានចាប់ខ្លួន នៅខាងក្រៅស្ថានទូតអេក្វាទ័រ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ម្សិលម្សិញ។
យោងតាមបណ្តាញសារពត៌មាន dailymail បានឱ្យដឹងថា មានប៉ូលិសប្រមាណជា ៤០នាក់
បានព័ទ្ធជុំវិញខាងក្រៅអគារស្ថានទូតអេក្វាទ័រ និងប៉ូលិស ៦នាក់ ផ្សេងទៀត ចាំឃ្លំាមើល
ពីដំបូល ចាំចាប់ខ្លួនលោក Julian Assange ខ្លាចគាត់លួចរត់គេចខ្លួន។
លោក Julian Assange អាយុ ៤១ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ រំលោភសេព
សន្ធវៈ និងរំលោភបំពានផ្លូវភេទអ្នកដ៏ទៃ ដែលបានរត់គេចខ្លួនអស់ពេលជាង ២ខែមកលាក់
ខ្លួននៅក្នុងស្ថានទូតអេក្វាទ័រ៕
អ្នកជំនួយការរបស់ Julian Assange ត្រូវបានចាប់ខ្លួន
ដោយ៖ វណ្ណៈ
ប្រភព៖ dailymail