CamNews

ព័ត៌មានអន្តរជាតិ 

វីវរហើយ ៖ ២ ទៅ ៣ ខែទៀត ក្មេងៗជាង ៧៥,០០០នាក់ នឹងដាច់ពោះស្លាប់ បើសិនពួកយើង មើលរំលង

ព័ត៌មានអន្តរជាតិ ៖ អង្គការសហប្រជាជាតិ គូសបញ្ជាក់ឲ្យដឹងថា ក្មេងៗប្រមាណ ៧៥,០០០នាក់មក ពីភាគខាងជើងឆៀងខាងកើតប្រទេស នីហ្សេរីយ៉ា នោះ ប្រឈមមុខនឹងការស្លាប់បាត់បង់ជីវិតដោយ សារតែអត់អាហារ "ដាច់ពោះស្លាប់" ក្នុងរយៈពេល ២ ទៅ ៣ ខែ ខាងមុខនេះហើយ ។ 


មន្រ្តីសម្របសម្រួលការងារមនុស្សធម៌នៃអង្គការសហប្រជាជាតិ លោក Peter Lundberg ស្រាយបំភ្លឺ ឲ្យដឹងថា ជារួម ពលរដ្ឋប្រមាណ ១៤លាននាក់ ត្រូវការជំនួយជាបន្ទាន់ខណៈពេលដែលពួកគេកំពុង តែមានវត្តមាននៅក្នុងតំបន់ដែលធ្លាប់កាន់កាប់ដោយក្រុមតាលីបង់ Boko Haram  លោកបន្តឲ្យដឹង ថា អង្គការសហប្រជាជាតិពុំមានមូលនិធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់វិបត្តិមួយនេះនោះទេ ។ 

ច្រើនជាងនេះទៅទៀត លោក Lundberg គូសបញ្ជាក់ក្តែងៗឲ្យដឹងថា ក្នុងចំណោម ក្មេងៗប្រមាណ ជា ៤០០,០០០នាក់ ក្នុងនោះ ៧៥,០០០នាក់ នឹងស្លាប់ក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខនេះ បើ សិនជាពួកយើងមិនពន្លឿនការងារជួយសង្គ្រោះអោយបានទាន់ពេល។ សេចក្តីរាយការណ៍បញ្ជាក់ ឲ្យដឹងថា រាប់ពាន់នាក់នៃពលរដ្ឋស្លូតត្រង់ត្រូវបានសម្លាប់ និងច្រើនជាង ២លាននាក់ បានបាត់បង់ ទីជម្រិក ចាប់តាំងពី ក្រុមតាលីបង់ Boko Haram បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ពីឆ្នាំ ២០០៩ មកម្ល៉េះ នៅក្នុងរដ្ឋ Borno និងតំបន់ជាច្រើនផ្សេងៗទៀត៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: nigeria Int news Hot news Refugees