(នីហ្សេរីយ៉ា)៖ បុរសនីហ្សេរីយ៉ាម្នាក់ ជាប់ចោទពីបទបង្កអសន្តិសុខ បន្ទាប់ពីដាក់ឈ្មោះឲ្យសុនខ របស់ខ្លួនដូចឈ្មោះ ប្រធានាធិបតី។ Joe Fortemose Chinakwe អាយុ៣០ឆ្នាំ ត្រូវបានប៉ូលិសនៅ Ogun ចាប់ខ្លួន បន្ទាប់ពីដាក់ឈ្មោះឆ្កែចិញ្ចឹម ដូចឈ្មោះប្រធានាធិបតី Muhammadu Buhari ប៉ុន្តែនៅក្នុងតុលាការ Chinakwe មិនជាប់ពិរុទ្ធ ពាក់ព័ន្ធនឹងការបង្កអសន្តិសុខ ដល់ស្រុកទេសទេ តែយ៉ាងណា ទោះបីមិនជាប់ឃុំ ក៏គេត្រូវបង់ប្រាក់ធានាខ្លួន ចំនួន ប្រមាណ១៦០ដុល្លារ។
Chinakwe និយាយថា គាត់ភ្ញាក់ផ្អើលណាស់ ដែលខ្លួនត្រូវគេចាប់ ដោយគ្រាន់តែដាក់ឈ្មោះ សុនខថា Buhari ព្រោះតែគាត់ពេញចិត្តឈ្មោះ ប្រធានាធិបតីរបស់ខ្លួន ដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយ Chinakwe ក៏បានបន្ទោសជនអគតិ មួយចំនួន ដែលយករឿងនេះទៅប្តឹងប៉ូលិសផងដែរ។
សមត្ថកិច្ចអះអាងថា មនុស្សជាច្រើន ខឹងដែល Chinakwe យកឈ្មោះប្រធានាធិបតី ទៅដាក់ឲ្យឆ្កែហើយថែមទាំងសរសេរឈ្មោះ នៅលើខ្លួនវាបណ្តើរតាមផ្លូវ សាធារណៈទៀត។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង