បន្ទាប់ពីរឿងអាស្រូវ ទាក់ទងអំពីការគេចវេសមិនបង់ពន្ធរួចមក ថ្មីៗនេះ Messi បានជាប់គាំង
ក្នុងរឿងអាស្រូវថ្មីមួយទៀតហើយ ដោយលើកនេះ ទាក់ទងនិងស្នេហាម្តង ។
ថ្មីៗនេះទស្សនាវដ្ដី Pronto ដែលជាទស្សនាវដ្ដីរបស់ អាហ្សង់ទីន បានចាប់ថតរូបបានរូប Messi
នៅជាមួយនិងស្រីផ្សេង ដែលមិនមែនជាប្រពន្ធរបស់ខ្លួន ក្នុងកាយវិការស្រើបស្រាល ដាក់គ្រប
មុខទស្សនាវដ្ដីតែម្តង ដោយដាក់ចំណងជើងធំ " Night in Las Vegas " ។
បើយោងទៅតាមទស្សនាវដ្ដី Pronto បានអោយដឹងថា រូបនេះគឺថតបាន ពេលដែល Messi ទៅ
ទាត់បាល់មិត្តភាព ធ្វើមូលនីធិសប្បុរសធម៌ នៅអាមេរិច រដ្ឋ Las Vegas កាលពីខែមុន ។ ពេល
នោះ Messi កំពុងនៅកន្លែងជប់លាង Pool Party មួយជាមួយនឹង Ronaldo ប្រេស៊ីល និង មិត្តរួម
អាជីពដទៃទៀត ។ នៅក្នុងរូបភាពឃើញ Messi កំពុងអង្គុយអោប ស្រីសក់មាសម្នាក់ ក្នុងកាយ
ការស្រើបស្រាល តែក្នុងទឹកមុខភ្ញាក់ផ្អើល និងភ័យព្រោះតែដឹងថាគេ ថតរូបបាន ។
ដោយសារតែរូបមួយសន្លឹកនេះ អ្នកគាំទ្ររបស់ Messi អន់ចិត្តនឹងរូបគេជាខ្លាំង ហើយត្រូវបាន
គេទស្សទាយថា នឹងអាចឈានទៅដល់បញ្ហាស្នេហា ជាមួយនិងភរិយារបស់ខ្លួន ៕
ដោយ ៖ កុសល
ប្រភព ៖ enko