CamNews

តារា 

Rain អាច​ប្រឈម​មុខនឹង ប្រាក់​សំណង​ចំនួន ២,២​លាន​ដុល្លារ

យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា តារាចម្រៀង និងសម្តែងដ៏ល្បី Rain អាចនឹងប្រ
ឈមមុខជាមួយនឹងច្បាប់ ចំពោះការប្តឹងចោទប្រកាន់ ពីអ្នកវិនិយោគម្នាក់ ដែលមានឈ្មោះថា
Lee ដែលបានដាក់ពាក្យ នៅតុលាការ Seoul Central District កាលពីម្សិលមិញនេះ។

លោក Lee ខឹងច្រឡោតយ៉ាងខ្លាំង ចំពោះការខាតបង់ប្រាក់វិនិយោគ ទៅលើគំរោងផលិត
សម្លៀកបំពាក់ បន្ទាប់ពីត្រូវគេបញ្ចុះបញ្ចូលឲ្យ ដាក់ដើមទុនជាមួយ J.Tune Creative។ លោក
Lee បានទាមទារប្រាក់សំណងចំនួនជិត ២ លានដុល្លារចំពោះការខូចខាតនេះ ដោយលោក
បានអះអាងថា នាយកម្នាក់របស់ក្រុមហ៊ុននោះ បានមកបញ្ចុះបញ្ចូលឲ្យលោកសហការជាមួយ
ដែលក្នុងនោះ Rain ជាម្ចាស់ភាគហ៊ុនធំជាងគេ ។

ពេលនេះ ក្រុមហ៊ុនផលិតសម្លៀកបំពាក់នោះ កំពុងតែជួបបញ្ហា ដែលធ្វើឲ្យលោកបាត់បង់ ប្រាក់
វិនិយោគដ៏ច្រើន៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rain korean star entertainment singer