CamNews

មិនគួរឲ្យជឿ 

អស់ទាស់ ៖ ភ្ញាក់ផ្អើលខ្លាំង ខណៈចាប់បាន ក្តាមយក្សក្រចកជើងសេះ ធំបំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត

ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៦៧ លោកតា Shaik Alaudin Mohd Kassim ជាអ្នក នេសាទមួយរូប ត្រូវបានរកអោយឃើញថា គាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេល ដែលប្រមាញ់បាន បេក្ខភាព ក្តាមក្រចកសេះ យក្ស ធំបំផុតនៅក្នុងទំព័រប្រវត្តិសាស្រ្ត សួនឧទ្យានជាតិ in Teluk Bahang ប្រទេស ម៉ាឡេស៊ី នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អាស៊ីវ័ន ។

គួររំឭកថា ក្តាមក្រចកជើងសេះ ញីដ៏ធំសម្បើមមួយក្បាលនេះ មានទម្ងន់ដល់ទៅ ៥ គ.ក ឯណោះ ខណៈវាត្រូវបានគេជឿថា ជាបេក្ខភាពក្តាមធំជាងគេបង្អស់ ក្នុងចំណោមពូជក្តាមប្រភេទ នេះ។ បើតាមការអោយដឹង ពូជក្តាមប្រភេទនេះ ចូលចិត្តរស់នៅ តំបន់ទឹកសមុទ្ររាក់ ដោយនៅ ក្នុងនោះ វាអាចនឹងមានការលូតលាស់ ធំទៅ មានប្រវែងទទឹង ៦០ ស.ម ។

ជំនួសអោយការរក្សាវាទុក យកវាទៅលក់ លោកតា Alaudin បានសម្រេចចិត្ត ប្រលែងវា អោយ មានសេរីភាព សាជាថ្មី ដោយនៅក្នុងនោះ គាត់បានបញ្ជាក់ក្តែងៗអោយដឹងថា ជាការពិត កម្រ ណាស់នឹងបានឃើញ ក្តាមយក្ស ដ៏ធំយ៉ាងដូច្នេះ អញ្ជឺងហើយ បានជាខ្ញុំបាទសម្រេចចិត្តលេង វាត្រលប់ទៅវិញ អោយវារស់នៅ អស់ពេញមួយជីវិតរបស់វា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Viral video Liveleak Youtube Facebook Funny Video Malaysia Crab