CamNews

ប្លែកៗ 

ថ្មីរថយន្ត Lamborghini Revention/Aventador ផលិតនៅ "ចិន"

លោកអ្នកគ្រប់គ្នាប្រហែលជាធ្លាប់គិតស្រមៃចង់បានរថយន្តទំនើបហើយមើលទៅដូចជារថយន្ត
Lamborghini ជាដើម។ តែអ្វីដែលថាពិបាកនោះគឺថា វាមិនងាយស្រួលនោះទេ ដើម្បីទិញរថយន្ត
តម្លៃរាប់សែនដុល្លានោះ ជីវិភាពមនុស្សមួយចំនួនអាចទិញបាន តែរកលុយចាក់សាំងមិនចង់រួច
ផង ហេតុនេះហើយបានជាមានមនុស្សមួយចំនួនបានធ្វើ Homemade Lamborghini តែម្ដង។

លោក Wang Jian ជាអ្នកស្រុក Suqian ខែត្រ Jiangsu ប្រទេសចិនបាន សម្រេចថាខ្លួននឹងបំពេញ
មហិច្ចតារបស់ខ្លួនដោយចង់បានឡាន Lamborghini Revention ទោះបីជាគាត់មិនមានលុយទិញ
វាក៏ដោយក៏គាត់មិនអស់សង្ឃឹមដែរ គឺគាត់នឹងផលិតវាខ្លួនឯងតែម្ដង។ បុរសម្នាក់នេះគឺជាមនុស្ស
ម្នាក់ដែលចូលចិត្តរថយន្តទំនើបតាំងពីអាយុ ១៦ ឆ្នាំមកម្លេះ ហើយគាត់បានសម្រេចចិត្តថាសាង
សង់រថយន្ត Lamborghini Revention នេះកាលពីប៉ុន្មានឆ្នាំមុន។

គាត់បានប្រមូលប្រាក់ទិញដែកមកផ្សាជាគ្រោះរថយន្តហើយអ្វីដែលចេញជាលទ្ធផលនោះគឺថា
វាពិតជាចេញជារូបរាងរបស់ Revention ពិតមែនគ្រាន់តែទាស់ថា នៅពេលដែល Aventador ជា
រថយន្តថ្មីបំផុតរបស់ Lamborghini បានចេញមកនោះ គាត់បានប្រាប់ថាគាត់នឹង Update ឡាននេះ
អោយទៅជា Aventador តែម្ដងព្រោះ Revention និង Aventador គឺមានរូបរាងដូចគ្នា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ China 


Tags: chinese lamborghini