ប៉េកាំង ៖ ពាក្យ "Alright, good night" គឺ ជាពាក្យចុងក្រោយគេ ដែលត្រូវបានអ្នកបើកបរម្នាក់ ប្រកាសតាមវិទ្យុទាក់ទង ចេញពីកាបីន (បន្ទប់បញ្ជាយន្តហោះ) យន្តហោះម៉ាឡេស៊ី MH370 ដល់ អ្នកដំណើរទាំងអស់នៅលើយន្តហោះមុនវាចាកចេញពី អាកាសយាន្ត និងមុនពេលដែលវា បានបាត់ខ្លួនផងដែរ។ នេះបើតាមសម្តីរបស់ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន លោក Iskandar Sarudin និយាយទៅកាន់សាច់ញាត្តិជនរងគ្រោះ នៅថ្ងៃពុធ ទី១២ ខែមីនានេះ នៅឯសណ្ឋាគារមួយ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ជើងហោះហើរ MH370 នេះ បានចេញពីទីក្រុងកូឡាឡុំាពួ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដោយបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា នៅព្រឹកថ្ងៃសៅរ៍ សប្តាហ៍មុន ដោយមិនអាចទំនាក់ទំនង និងរកឃើញសាកសពយន្តហោះអ្វីទាល់តែសោះ។
សូមជម្រាបថា បន្ទាប់ពីមានការចូលរួមស្វែងរក ហើយមិនឃើញអ្វីទាល់តែសោះ ពីសំណាក់ប្រទេសចំនួន១២ ចាប់តាំងពីពេលយន្តហោះបាត់ខ្លួនមក នៅឯសមុទ្រវៀតណាម បច្ចុប្បន្នពួកគេបានបង្វែការស្វែងរក មកកាន់សមុទ្រ Andaman Sea ស្ថិតនៅភាគខាងជើង កោះស៊ូម៉ាត្រាវិញ នៅព្រឹកថ្ងៃពុធ ទី១២ ខែមីនានេះ៕