CamNews

តារា 

ដេកគុក បានមួយភ្លេត Justin Bieber ត្រូវបានគេធានាចេញ ចំណែកឱពុកទទួលបាន ការរិះគន់ យ៉ាងចាស់ដៃ

ដូចដែល​ ទស្សនិកជន បានដឹង ហើយថា កាលពីព្រឹក មិញនេះ Camnews បានទទួល ព័ត៌មានថា តារា ចំរៀងវ័យ ១៩ ឆ្នាំ Justin Bieber ត្រូវបាន ប៉ូលិស Miami ចាប់ខ្លួន ដោយសារតែ ប្រណាំងឡាន ខុស ច្បាប់និង ការប្រើប្រាស់ គ្រឿងញៀន និងបើកបរ ក្នុងពេលស្រវឹង ។

Selena Gomez caught wearing topless go buy cigarettes 6

បន្ទាប់ កាត់ទោស និងដាក់គុក រួចមិនទាន់ បានប៉ុន្មានផង Justin Bieber ត្រូវបាន បង់ប្រាក់ធានា ចេញ អស់ ២៥០០ ដុល្លារ ។ Justin Bieber ត្រូវបាន អ្នកគាំទ្រ ស្រីជាច្រើន ឈរចាំនៅ ខាងក្រៅ ពន្ធនាគារ ទីក្រុង Miami ដោយចាកចេញ ពីពន្ធនាគារ ជាមួយនិង ឡាន SUV ពណ៌ខ្មៅ ។

Justin Bieber, Mugshot, Turner Guilford Knight Correctional Center

ងាកមកមើល ឪពុករបស់ Justin Bieber លោក Jeremy Bieber វិញ ត្រូវបាន ទស្សនិកជន រិះគន់ខ្លាំងៗ យ៉ាងចាស់ដៃ ។ Jeremy Bieber ត្រូវបាន គេដឹងថា តែងតែ ចូលរួម និងគាំទ្រ នៅអំពើ មិនសមរម្យ របស់កូន ដូចជាថ្ងៃនេះ Jeremy មិនបានចូលរួម ប្រណាំងឡាន តែបានចូលរួម បិទផ្លូវនិង​ រៀបចំឲ្យកូន ប្រណាំង ជាដើម ៕

Selena Gomez caught wearing topless go buy cigarettes 13


ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz,k14,eonline 


Tags: star singer justin bieber music entertainment police miami florida