ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេតមានការចាប់អរម្មណ៏យ៉ាងខ្លាំងទៅលើរូបភាពរបស់
យុវតីម្នាក់អាយុ១៨ឆ្នាំ ប៉ុន្តែមានមុខមាត់ដូចជាក្មេងសិស្សសាលា រៀននៅបឋមសិក្សា
អញ្ចឹង។ បើទោះជាធ្វើការMake Up ក៏ផ្ទៃមុខនាងមើលទៅដូចជាកូនក្មេង និងស្អាតបែប
ធម្មជាតិ។
បើទោះជានៅមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណរបស់យុវតីម្នាក់នេះឲ្យបានច្បាស់លាស់ ប៉ុន្តែមាន
មនុស្សជាច្រើនបាននិយាយថានាងមកពីប្រទេសចិន។ ផ្ទៃមុខនិងរាងកាយរបស់នាង ហាក់ដូចជាមិន
សមគ្នាទាល់តែសោះ។ បើទោះជារូបរាងកាយរបស់នាង មានពេញលក្ខណដូចជាមនុស្សស្រីពេញ
វ័យក៏ដោយ តែផ្ទៃមុខរបស់នាងវិញមើលទៅដូចជាកូនក្មេងអញ្ចឹង។
អ្នកនិយមលេងអ៊ីនធើណេតម្នាក់ដែលបានឃើញរូបថតរបស់នាងបាននិយាយថា៖ "ពិតជាពិបាក
ជឿណាស់ដែលថានាងមានអាយុ១៨ឆ្នាំ ព្រោះមុខមាត់របស់នាងមើលទៅដូចជាក្មេងរៀនថ្នាក់ទី៥
អញ្ចឹង"។ ខាងក្រោមនេះគឺជារូបថតមួយចំនួនរបស់យុវតីម្នាក់នេះ សូមទស្សនាទាំងអស់គ្នា!
ដោយ៖ និស្ស័យ
ប្រភព៖ k14