CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងអាទិត្យទី១១ខែមិនាឆ្នំា២០១២


ជូត
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងារថ្ងៃនេះពុំមានបញ្ហាឡើយ រកទទួលទានក៏ពុំមានបញ្ហាអ្វី
ចោទដែរចុងសប្ដាហ៍អ្នករកទទួលទានខំប្រឹងបន្តិចក្រែងលោមានភ្ញៀវចូលច្រើន។ ធ្វើដំណើរ
ទៅណាមកណាអាចមានបញ្ហាបន្តិចបន្តួចតែកុំឆេវឆាវដោះស្រាយតាមធម្មតា។ ស្នេហាថ្ងៃ
នេះផ្ងែមល្ហែមធម្មតាចូរចាំថាការយល់ចិត្តគ្នានាំអោយមានក្ដីសុខ។
ឆ្លូវ
រសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះដំណើរការទៅជាធម្មតាពុំមានបញ្ហា
អ្វីធំដុំដែលនាំអោយអាក់ខានដល់ការងាររបស់អស់លោកអ្នកឡើយ។ ថ្ងៃនេះមិនគួរណា
ធ្វើដំណើរផ្លូវឆ្ងាយនោះទេ។ ស្នេហាថ្ងៃនេះធម្មតាតែកុំលេងសម្ដីប្រយ័ត្នស្រីប្រកាន់ប្រុស
ប្រកែក។
ខាល
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការរកទទួលទានរបស់អស់លោកអ្នកសម
ប្រកបសម្បើមណាស់ដុចមានអ្នកនាំលាភមកអោយផង។ ធ្វើដំណើរទៅណាមកណា
ថ្ងៃនេះពុំមានបញ្ហាអ្វីនោះទេ។ ស្នេហាថ្ងៃនេះល្អូកល្អើនជាធម្មតា។
ថោះ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះ
ពុំសូវជាកាក់កបប៉ុន្មានទេ គួរណាយកចិត្តទុកដាក់និងខំប្រឹងបន្តិច។ ធ្វើដំណើរទៅណា
មកណាថ្ងៃនេះកុំដើរឆ្ថាយព្រោះអាចមានបញ្ហា តែណាបើអត់មិនបានគួរណាមានមិត្តទៅ
ជាមួយគ្រាន់អាស្រ័យគ្នាគ្រាមានអាសន្ន។ ស្នេហាថ្ងៃនេះរកាំរកូសមិនដាច់សោះ គួរណា
ផ្អាកមួយថ្ងៃសិនទៅល្អជាជាងក្រែងលោមានបញ្ហាដល់ដាច់គ្នា។
រោង
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះទទួលបាន
លទ្ធផលជាទីគាប់ចិត្ត ពុំមានបញ្ហាធំដុំសោះឡើយ។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃ
នេះសុខនិងសប្បាយតាមជាប់ខ្លួនជានិច្ច។ ស្នេហាថ្ងៃនេះល្អប្រសើជាងសព្វមួយដង ផ្ងែមល្ហែម
ត្រជាក់ដូចទឹកអម្រិត។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះពុំកាក់កបសោះចេះតែមាន
បញ្ហាមិនចេះចប់មិនចេះហើយ គួរណាប្រយ័ត្នមុនពេលសម្រេចការងារអ្វីមួយ។ ធ្វើដំណើរ
ទៅណាមកណាថ្ងៃនេះលោកអ្នកគួរណាប្រយ័ត្ន និងចងចាំថាសុវត្តិភាពជាចំបង គោរពច្បាប់
ចរាចរណ៍ផងព្រោះខ្លាចមានបញ្ហាជាមួយប៉ូលីសនាំអោយបងលុយ ខាតកាក់ ស្ដាយពេល
វេលា។ ស្នេហាថ្ងៃនេះមិនសមប្រកបចេះតែមានបញ្ហាច្រាស់ពាក្យច្រាសសម្ដី ដូចនេះហើយ
កុំសូវនិយាយច្រើន។
មមី
រាសីថ្ងៃនេះល្អបង្គួរ។ រាល់កិច្ចការរកទទួលទានថ្ងៃនេះដំណើរការទៅធម្មតាពុំមានបញ្ហាអ្វី
ដែលនាំអោយល្អក់កករដល់ការងារកទទួលទានរបស់អស់លោកអ្នកឡើយ។ ធ្វើដំណើរ
ទៅណាមកណាថ្ងៃនេះត្បិតថាជើងលេខប្រាប់ថាមិនអីតែគួរណាចេះប្រយ័ត្ន​ខ្លួនឯងក្រែង
លោមានបញ្ហាបន្តិចបន្តួចជាពិសេសជាមួយលោកប៉ូលីសចរាចរណ៍។ ស្នេហាថ្ងៃនេះសម
ប្រកបជាធម្មតាពុំមានបញ្ហាចោទជាសំខាន់នោះទេ។
មមែ
រាសិថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកទទួលទានថ្ងៃនេះកាក់កបជាធម្មតាទេ មានភ្ញៀវ
ចូលជាបន្តបន្ទាប់។ ការធ្វើដំណើរទៅណាមកណាទីជិតទីឆ្ងាយ មានសុខនិងសប្បាយ
ជាប់ខ្លួនជានិច្ច អាចនិងមានលាភតាមផ្លូវផង។ ស្នេហាថ្ងៃនេះល្អូកល្អើនផ្អែមល្ហែមដូច
ទឹកឃ្មុំ។
វក
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះមាន
ភ្ញៀវចូលឥតដាច់ មិនត្រឹមតែប៉ុណ្ណោះអាចមានអ្នកមកនាំរកទទួលទានធំដុំទៀតផង។ ការ
ធ្វើដំណើរទៅណាមកណាថ្ងៃនេះពុំមានបញ្ហាអ្វីនោះទេ មានតែសុខនិងសប្បាយ។ ស្នេហា
ថ្ងៃនេះអស់លោកអ្នកដែលពុំទាន់មានអ្នកយល់ចិត្តមុខជាអាចរកបានមួយនឹងគេមិនខាន
បើជាគូស្នេហ៍គឺផ្អែមល្ហែមត្រជាក់ដូចទឹកអម្រិត។
រកា
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានមិនសូវជារកបានណាស់ណានោះទេ
ថ្ងៃនេះវេលាមិនល្អកុំទាន់អាលសម្រេចការងារធំព្រោះអាចបង់ខាតប្រយោជន៍អត់អំពើ។
ធ្វើដំណើរទៅណាមកណាអាចមានបញ្ហា។ ស្នេហាថ្ងៃនេះរកាំរកូសព្រោះសម្ដី មិនយល់គ្នា
ដូចនេះគួរណាស្ងៀមជាងស្រដី។
ចរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះទទួល
ជ័យសម្បើមណាស់ មិនត្រឹមតែប៉ុណ្ណោះថ្ងៃនេះវេលាល្អសម្រាប់អស់លោកអ្នកចេញបើក
អាជីវកម្មថ្មីផងគួរណាកុំរំលងឧកាសល្អ។ ធ្វើដំណើរទៅណាមកណាជួបតែសុខនិងសប្បាយ
មានបញ្ហាអាចនឹងមានអ្នកជួយយកអាសាភ្លាមៗផង។ ស្នេហាថ្ងៃនេះផ្អែមល្ហែមជាធម្មតាទេ។
កុរ
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះដូចជាគ្មានបញ្ហាអ្វីគួរអោតកត់សម្គាល់
នោះទេ តែលោកអ្នកគួរណាខិតខំលើរាល់កិច្ចការងារផងដែរដើម្បីទទួលបានជោកជ័យ។ ធ្វើ
ដំណើរទៅណាមកណាថ្ងៃនេះពុំមានជាបញ្ហាធំដុំនោះទេ តែអាចមានរៀងហេតុនាំអោយយឺត
យ៉ាវការណាត់បន្តិចបន្តួច។ ស្នេហាថ្ងៃនេះកុំសម្ដីច្រើនប្រយ័ត្នមានបញ្ហាតែស្នេហាធម្មតាមាន
តែការយល់គ្នាទៅវិញទៅមកទេទើបនាំអោយមានក្ដីសុខ។