CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងច័ន្ទទី១២ខែមិនាឆ្នំា២០១២


ជូត
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងារប្រកបរកទទួលទានមិនមានអ្វីប្លែកនោះទេ តែកុំប្រញាប់
ជឿពាក្យអ្នកដទៃព្រោះអាចនាំអោយខូចការ។ ធ្វើដំណើរទៅណាមកណាគួរប្រយ័ត្នព្រោះ
អាចមានសត្វនាំរឿង។ ស្នេហាពុំមានអ្វីខុសប្រកតីឡើយ។
ឆ្លូវ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាលកិច្ចការរកទទួលទានមានភ្ញៀវចូលឥតដាច់ លុយកាក់
ហូរចូលដូចត្រូវបានឆ្មាបក់ដៃហៅហេង។ ការធ្វើដំណើរទីជិតទីឆ្ថាយ ជួបតែសុខសប្បាយ។
ស្នេហាល្អូកល្អើនត្រជាក់ប្រៀបបាន ទឹកអម្រិត។
ខាល
រាសិថ្ងៃនេះល្អបង្កួរ។ រាល់កិច្ចការប្រកបរបររកទទួលទានមានភ្ញៀវចូលជាធម្មតាមិនមានអ្វី
ប្លែកជាសម្គាល់នោះទេ តែបើចង់បានលាភចូលគួរណាតែប្រឹងបន្តិច។ ធ្វើដំណើរទៅណាមក
ណាប្រុយ័ត្នប្រយែងបន្តិចព្រោះខ្លាចមានបញ្ហាមើលមិនឃើញ។ ស្នេហាមិនមានអ្វីប្លែកជាង
សព្វមួយដងនោះទេ។
ថោះ
រាសីថៃ្ងនេះល្អបង្គួរ។ កិច្ចការងារប្រកបរបរទទួលទានមានភ្ញៀវចូលជាធម្មតាតែហាមមិន
អោយធ្វើដំណើរផ្លួវឆ្ថាយព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ ចំណែកបញ្ហាស្នេហា
ដំណើរការទៅជាធម្មតារៀងរ៉ាវបន្តិចបន្តួចត្រូវចេះអត់អោនអោយគ្នាជៀសវាងស្រីប្រកាន់
ប្រុសប្រកែក។
រោង
រាសីថ្ងៃនេះល្អបង្កួរ។ រាល់កិច្ចការងាររកទទួលទានមានភ្ញៀវចូលជាប្រចាំ ថ្ងៃនេះមើលទៅ
អាចមានបញ្ហាបន្តិចបន្តួចតែមិនចោទជាធំណាស់ណានោះទេ។ ធ្វើដំណើរទៅណាមកណា
ប្រយ័ត្នប្រយែងជាពិសេសតាមផ្លូវឆ្ងាយអាចមានបញ្ហាបន្តិចបន្តួច។ ទំនាក់ទំនងស្នេហាគ្មាន
ភាពក្រហល់ក្រហាយនោះទេ។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ កិច្ចការរកទទួលទានសព្វគ្រប់មុខថ្ងៃនេះមិនទទួលបាន
ផលសោះបើលោកអ្នកជាអ្នករកស៊ីរត់ការផ្សេងៗថ្ងៃនេះពុំមែនជាវេលាល្អរបស់អស់លោក
អ្នកនោះទេសូមកុំទាន់អាលសម្រេចការងារផ្សេងៗ។ ធ្វើដំណើរផ្លូវឆ្ងាយជិតថ្បិតមិនមាន
បញ្ហាធំដុំក៏អាចមានបញ្ហាតូចតាចដែលប៉ះពាល់ដល់ការងារផ្សេងដែរ។ ស្នេហាថ្ងៃនេះរកាំ
រកូសបន្តិចដូចនេះហើយកុំស្រដីច្រើនព្រោះអាចមានរឿងធំធ្លោយចេញពីសម្ដីនិយាយ
មិនគិត។
មមី
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ កិច្ចការរកប្រកបរបរទទួលទានមិនកាក់កបសោះថ្ងៃនេះ មាន
ភ្ញៀវដែរតែគេដើររំលង ភ្ញៀវក៏រំលងលាភក៏រំលង។ ដំណើរផ្លូវឆ្ងាយជិតអាចមានបញ្ហាដូចនេះ
គួរណាកុំចេញទៅណាបើមិនមានការសំខាន់ប្រយ័ត្នមានបញ្ហាបង់ខាតប្រយោជន៍អត់អំពើ។
ស្នេហាថ្ងៃនេះកុំស្រដីច្រើនប្រយ័ត្នមានបញ្ហាប្រះឆាចាក់ស្រេះស្រាយមិនចេញ។
មមែ
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះប្រកបទៅដូចសព្វមួយដង តែក្នុងនោះ
ក៏តំរូវអោយប្រឹងប្រែងបន្តិចដែរខ្លាចមានបញ្ហា។ ធ្វើដំណើរទៅណាមកណាមិនមានអ្វីអាក្រក់
អោយកត់សម្គាល់នោះទេ។ ស្នេហាធម្មតាមិនមានអ្វីប្រេះឆានោះទេ ការចេះយល់ចិត្តគ្នា
គឺជាវិធីល្អបំផុត។
វក
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានរបស់អ្នកអាចជួបនឹងរឿងអាស្រូវ
ដូចនេះថ្ងៃនេះសូមមេត្តាកុំសម្រេចកិច្ចការធំ។ ធ្វើដំណើរទៅណាមកណាសូមមេត្តាប្រយ័ត្ន
ព្រោះអាចមានបញ្ហាធំដុំកើតឡើងមើលមិនឃើញ។ ស្នេហាថ្ងៃនេះមិនធម្មតាបើជាមនុស្ស
មានគ្រួសារឬអ្នកយល់ចិត្តគួរណានៅអោយឆ្ងាយពីមនុស្សស្រីព្រោះអាចមានបញ្ហា។
រកា
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកទទួលទានមានបានជាលំដាប់ ថ្ងៃនេះសម្រាប់អ្នក
ដែលមានបំណងចង់បើកអាជីវកម្មថ្មីសូមរួសរាន់ទាន់វេលាល្អ ប្រសិនបើអ្នកស្វែងរកការងារ
ថ្មីមុខជាទទួលបានដូចក្ដីប្រាថ្នា។ ធ្វើដំណើរទៅណាមកណាមិនមានអ្វីជាបញ្ហាចោទនោះទេ។
ស្នេហាល្អូកល្អើនត្រជាក់ដូចទឹកអម្រឹត បើអ្នកមិនទាន់មានស្នេហាថ្ងៃនេះអាចមានអ្នកយល់
ចិត្តប្រទះគ្នាបានយ៉ាងងាយ។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានមានភាពរកាំរកូស រកគិតមិន
ចេញតែកុំរកមនុស្សទី៣មកជូយប្រយ័ត្នមានបញ្ហាធំ សម្ដីសម្ដៅសូមប្រយ័ត្ន។ ធ្វើដំណើរ
ទៅណាមកណាគួរណាមានមនុស្សទៅជាមួយគ្រាន់ជួយយោងរាសី។ ស្នេហាថ្ងៃនេះជួបតែ
បញ្ហាស្រីប្រកាន់ប្រុសប្រកែក។
កុរ
រាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការរកទទួលទានសមប្រកបធម្មតាមិនមានអ្ចីមិនល្អនោះទេតែប្រសិន
បើមានមនុស្សស្បែកខ្មៅមកបបួលរកទទួលទានសូមកុំទាន់អាលសម្រេចចិត្តភ្លាមៗ។ ធ្វើដំណើរ
ទីឆ្ងាយជិតគួរណាប្រយ័ត្នខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហាធម្មតាល្អូកល្អើនពុំមានអ្វី
គួរអោយបារម្ភនោះទេ។