CamNews

ភាពយន្ត 

Mad Max: Fury Road ធានាថាភ្លែកខុស ពីភាពយន្តផ្សេងទៀត (Trailer Inside)

ភាពយន្ត ៖ ប្រិយមិត្ត  ភាគច្រើនចូលចិត្តភាពយន្តប្រភេទវាយ ប្រហារ បង្ហាញពីក្បាច់សំដែងរបស់តួ អង្គ ដែលនៅក្នុងខែនេះមានភាព យន្ត  ប្រភេទនេះជាច្រើន បានបញ្ចាំងក្នុងរោងភាពយន្ត ប៉ុន្តែ ភាព យន្ត Mad Max: Fur Road បានធ្វើអោយ   ប្រិយមិត្តទស្សនា មានអារម្មណ៏ភ្លែកជាខ្លាំង ដែលខុស ពី ភាព យន្តប្រភេទវាយប្រហារដូចគ្នាផ្សេងទៀត។​

Mad Max: Fury Road ជាភាពយន្តប្រភេទវាយ   ប្រហារ ខុសភ្លែកពីគេ ត្រង់ឆុតឆាកសកម្មភាពវាយ ប្រហារ  គឺ  ចាប់ផ្តើមចាប់ពីនាទីដំបូង រហូតដល់នាទីបញ្ចប់។ រូបភាពនិងទីតាំងដែលបានកើតឡើង ក្នុងភាពយន្តនេះគឺនៅលើវាលខ្សាច់ ដ៏ ធំល្វឹងល្វើយ    ជាមួយព្យុះរន្ទះយ៉ាងជោគជាំដែលកាន់តែ ធ្វើ អោយភាពខ្លាំងក្លានៃភាពយន្តកើនឡើង  យ៉ាងខ្លាំង។ ជាងនេះទៅទៀត ការតុបតែងខ្លួននៃតួអង្គ សំ ដែងគឺចំលែកៗដែលគ្មានភាពយន្ត  ណា មានធ្វើដូច  Mad Max :  Fury Road នេះទេ។ ជាភាពយន្ត ដែល    បើទោះបី ជាអ្នក  មិន  ចេះភាសាអង់គ្លេសក៏អាចទស្សនាបានដែរ ព្រោះគោលបំណងនៃការ ផលិត    ភាពយន្ត  នេះ  ឡើងគឺ បរិយាយពីសកម្មភាពផ្សងព្រេង និង ការវាយប្រហារ គ្នារវាង តួអង្គ អោយបានច្រើនជាការនិយាយគ្នាមិនបានការ    រាល់ការសំដែងទាំងអស់គឺសុទ្ធតែសំដែងពិតៗ គ្មាន ការកាត់តចំនួនមនុស្ស គ្មានការកាត់តសំភារះ ដោយមាន   តែពីរចំនុចប៉ុណ្ណោះដែលបានប្រើ ប្រាស់ បច្ចេកទេសកាត់តកុំព្យូទ័រ ដែលទីមួយគឺ កាត់តដៃដាច់ដោយពាក់ដៃយន្តរបស់តួស្រី និង ទីពីគឺ ការ កាត់តទីតាំងថតនិងដាក់ពណ៌និងពន្លឺអោយមើលទៅឃើញធំទូលាយ។

Mad Max: Fury Road បរិយាយអំពីផែនដីនៅសេសសល់បន្ទាប់ពីមហន្តរាយប្រល័យលោក ។   នៅ ពេលនោះមនុស្សបានទៅរស់   នៅលើវាលខ្សាច់ ហើយ  ការរស់នៅគឺខ្វះខាតទឹកដែលជា ប្រភពធម្ម ជាតិ ដ៏សំខាន់  ។ មនុស្សទាំងអស់  ត្រូវបានគ្រប់គ្រង    ដោយមេបញ្ជាការ  ម្នាក់ដែលមានឈ្មោះថា Immortan Joe ដែលគាត់ជីក  និង  ប ង្កើតកន្លែងផ្ទុកទឹកមួយ   យ៉ាងធំ ដើម្បីរស់នៅហើយប្រើប្រាស់ ប្រភពទឹក នោះ  ដើម្បី  គ្រប់គ្រងជីវិត  របស់ ប្រជាជន  អោយ   ស្តាប់ការបង្គាប់ខ្លួន  ។ បំណងរបស់ Immortan Joe មួយទៀតគឺចាប់យកស្រីស្អាតៗទាំងអស់   មកធ្វើប្រពន្ធ ដើម្បីបង្កើតកូនប្រុស ដែល មាន លក្ខណះ  រូបរាងគ្រប់  គ្រាន់យកមកបន្តវេននៃការគ្រប់គ្រងរបស់ខ្លួន។ តួអង្គប្រុស Max ដែល សំដែង ដោយ Tom Hardy ជាមនុស្សម្នាក់ដែលគេជឿថាអាចបញ្ចប់ការគ្រប់គ្រងនេះបានដោយគាត់ ព្យាយាមស្វែងរកសន្តិភាពនិងការសងសឹងបន្ទាប់ពីប្រពន្ធនិងកូនៗរបស់គាត់ត្រូវបានពួក Immortan Joe សំរាប់ទាំងអស់។ រាល់ឡាន   ប្លែកៗគឺត្រូវបានផលិតដោយ ផ្ទាល់  ដែលធ្វើអោយភាព យន្តនេះ មានភាពឃោរឃៅកាន់តែខ្លាំង។​ តាំងពីថ្ងៃ    បញ្ចាំងជុំវិញពិភពលោកចំនួនដប់ថ្ងៃ អាចរកប្រាក់បាន 135,185,000 លានដុល្លារអាមេរិច។

Mad Max: Fury Road ទទួលបានការបោះឆ្នោតចំនួន​ 8.7/10 ពីគេហទំព័រ IMDB ដែលនេះមិនធ្លាប់ មាន ភាព យន្តណាធ្វើបានទេក្នុងអំឡុងពេលបច្ចុប្បន្ន។ លោកអ្នកអាចកក់និងទិញសំបុត្រទស្សនា នៅតាមរោងភាពយន្តទំនើបទាំងអស់ចាប់ពីពេលនេះតទៅ   ដែលភាពយន្តបញ្ចាំងជាលក្ខណះ 3D ពាក់វ៉ែនតា បន្ថែមនូវបទពិសោធន៏ភាពយន្តល្អឥតខ្ចោះសំរាប់ប្រិយមិត្ត។​

តាមដានពត៌មាន  ភាពយន្ត  ជាមួយ ចៃកុន តាម  ហ្វេសបុក www.facebook.com/jaikon.cambodia ហើយ add ចៃកុន តាមរយះកម្មវិធីទូរសព្ទ LINE ដើម្បីឈ្នះរង្វាន់ជាច្រើនជារៀងរាល់សប្តាហ៏ ID:@JAIKON។​

សូមទស្សនាវីដេអូឃ្លីប:


ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Mad Max Fury Road