CamNews

តារា 

តារាហូលីវូដ លោក Ben Affleck និង Jennifer Garner ផ្ទុះ​រឿង​លែង​លះ​គ្នា

អាមេរិក៖ គូស្នេហ៍ហូលីវូដ លោក Ben Affleck និងភរិយា Jennifer Garner បានបញ្ចប់ ចំណងអាពាហ៍ពិពាហ៍ រយៈ ពេល១០ឆ្នាំហើយ ដោយបានផ្ទុះរឿងលែងលះគ្នា កាលពីពេលថ្មីៗនេះ។

តាមព័ត៌មាន TMZ បានឲ្យដឹង នៅថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៥នេះថា តារាសម្តែងដ៏ល្បីល្បាញ វ័យ៤២ឆ្នាំ Ben Affleck និងភរិយា តារាសម្តែងវ័យ៤៣ឆ្នាំ Jennifer Garner បានលែងលះគ្នាហើយ កាលពីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីមានពាក្យ ចចាមអារ៉ាម លេចឮជាបន្តបន្ទាប់។ ដំណឹងលែងលះ របស់តារាឈ្នះពានអូស្កា ទាំងពីរនាក់ ត្រូវបានប្រកាស ១ថ្ងៃក្រោយខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ របស់ពួកគេ ។

លោក Affleck និង Garner បានស្រលាញ់គ្នា កាលពីឆ្នាំ២០០៣ ក្នុងរឿង superhero Daredevil និងបានរៀបការនៅឆ្នាំ២០០៥ ថែមទាំងមានកូនបីនាក់ ចំណងដៃមានឈ្មោះ Violet, , Seraphina និង Samuel ។
តារាសម្តែង ដ៏ល្បីល្បាញ Affleck ក៏ធ្លាប់រៀបការរួចមកហើយ មុននឹងជួបភរិយា Garner ។ គូស្នេហ៍ចាស់របស់គេ មាន Gwyneth Paltrow និងតារាចម្រៀង Jennifer Lopez ។ ចំណែក Garnerក៏ធ្លាប់ស្រលាញ់គ្នា ជាមួយតារាសម្តែង Michael Vartan បន្ទាប់ពីនាងបានលែងលះ ពីស្វាមី Scott Foley កាលពីឆ្នាំ២០០៣ ៕


ផ្តល់សិទ្ធដោយ ៖ ដើ​មអម្ពិល


Tags: Westec Hollywood movie Disney Sony Legend Major cineplex Furious 7