CamNews

ប្លែកៗ 

ស្រ្តីជាម្តាយម្នាក់ មានផ្ទៃពោះ ទើបតែ ៣ខែ ក៏បានសម្រាលកូន ដល់ទៅ ១០នាក់ ក្នុងពេលតែមួយ

ករណីមានផ្ទៃពោះ និងសម្រាលកូនចំនួន ១០នាក់របស់ បងស្រី Anju Kushwaha អាយុ ២៨ ឆ្នាំ ជាជនជាតិឥណ្ឌា កាលពីពេលថ្មីៗនេះ ត្រូវបានគេកត់សំគាល់ជាករណីមានផ្ទៃពោះ ដ៏កម្រមួយ ក្នុងចំណោមករណីកម្រៗមួយចំនួនទៀត នៅលើពិភពលោកនេះ។ ដោយហេតុតែ ក្មេងទាំង ១០ នាក់នោះ សុទ្ធតែបានកើតចេញពីពោះម្តាយ ក្នុងសប្តាហ៍ទី ១២ ដូច្នេះពួកគេទាំងអស់ មិនអាច រស់រានមានជីវិតឡើយ។

កាលពីថ្ងៃអាទិត្យទី១៥ ខែធ្នូ ទើបតែកន្លងទៅនេះ បងស្រី Anju ដែលរស់នៅ Satna រដ្ឋ Madhya, Pradesh ប្រទេសឥណ្ឌា ត្រូវបានប្តីរបស់ខ្លួន លោក Sanjay ដឹកមកមន្ទីរពេទ្យ ក្នុងអាការៈឈឺ ពោះសម្រាលកូន បើទោះបីជា បងស្រី​ Anju ទើបតែពរពោះបានរយះពេល ៣ខែ ប៉ុណ្ណោះ។

រូបភាពអេកូស្បូន របស់បងស្រី​ Anju

ក្នុងរយះចម្ងាយផ្លូវដល់ទៅ ១២៥ គីឡូម៉ែត្រ ឆ្ពោះទៅកាន់មន្ទីរពេទ្យ ស្រ្តីពោះធំម្នាក់នេះ បាន សម្រាលកូនសរុបបានចំនួន ៩ នាក់ (កើតតាមផ្លូវ) ក្នុងចំណោមចំនួនកូនក្នុងផ្ទៃទាំងអស់ចំនួន ១០នាក់។ ជាក់ស្តែង ក្មេងដែលទើបនឹងកើតទាំង ៩នាក់នោះ សុទ្ធតែមិនមានជីវិតរស់ (គឺពួកគេ បានស្លាប់ទាំងនៅក្នុងពោះម្តាយមកម្ល៉េះ)។ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជំនាញផ្នែក សម្ភព ក៏បានចាប់ផ្តើមធ្វើការវះកាត់ភ្លាមៗ ដើម្បីយកកូនទី១០ ចុងក្រោយចេញពីពោះម្តាយ ប៉ុន្តែក្មេងនោះ មិនអាចជួយសង្គ្រោះបានឡើយ (ស្លាប់)។

ករណី មានផ្ទៃពោះច្រើន របស់បងស្រី Anju ច្រើនតែបណ្តាលមកពី វិធីសាស្រ្តបង្កកំណើត សិប្បនិម្មិត

លោកវេជ្ជបណ្ឌិត SK Pathak បានឲ្យដឹងថា ស្រ្តី Anju បានកើតនូវជម្ងឺម្យ៉ាង ដែលមានឈ្មោះថា "Multiple pregnancies" (ដំណើរការមានផ្ទៃពោះច្រើន)។ ជម្ងឺនេះ ជាទូទៅតែងតែចែកស្បូនចេញ នូវកូនភ្លោះមួយគូ ឬច្រើនគូ។

ជាក់ស្តែង សម្រាប់ដំណើរការមានផ្ទៃពោះច្រើន រហូតដល់ ១០នាក់ វាពិតជាករណីចម្លែកខ្លាំង ណាស់។ ជាទូទៅដូចករណីរបស់ ស្រ្តី Anju នេះ ពិតជាកម្រមានមែន​ ហើយវាច្រើនតែ កើត ឡើងនៅពេលដែលស្រ្តីជាម្តាយ បង្កកំណើត តាមវីធីសាស្រ្ត បង្កកំណើត សិប្បនិម្មិត៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: pregnant Anju Kushwaha India unbelievable strange រឿងប្លែកៗ